សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ករណីរំលោភសម្លាប់យុវត្តីម្នាក់ត្រូវបានកម្លាំងជំនាញនៃខេត្តឧត្ដមានជ័យស្រាវជ្រាវឃាត់ខ្លួនបានហើយជនសង្ស័យ៣នាក់!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ករណីរំលោភសម្លាប់យុវត្តីម្នាក់ត្រូវបានកម្លាំងជំនាញនៃខេត្តឧត្តរមានជ័យស្រាវជ្រាវឈានទៅដល់ឃាត់ខ្លួនបានជនសង្ស័យ៣នាក់!!

ខេត្តឧត្តរមានជ័យ៖ក្រោមការចង្អុលបង្ហាញពីឯឧត្តមស្នងការខេត្តឧត្តរមានជ័យដឹកនាំផ្ទាល់របស់លោក ហម ភិរម្យ អធិការក្រុងសំរោងរយះពេលបីថ្ងៃយ៉ាងយកចិត្ទុទុកដាក់បំផុត ទើបអាចបំបែកសុំណុំរឿងឈានដល់ការចាប់ខ្លួនជនដៃដល់បានដោយជោគជ័យ

ករណីឃាតកម្ម(រំលោភសម្លាប់) នៅសង្កាត់អូរស្មាច់ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសំរោង សហការជាមួយកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌខេត្ត បំបែកបានសម្រច ព្រមទាំងឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់!មានណែនាំនិងចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសំរោង ដឹកនាំដោយ លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុង សហការជាមួយនិងកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តឧត្តរមានជ័យ បានដុតដៃដុតជើង ចុះស្រាវជ្រាវ ស៊ើបអង្កេត និងបំបែកសំណុំរឿង ករណីឃាតកម្ម(រំលោភសម្លាប់) នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានដោយជោគជ័យ ។

ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ កម្លាំងជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ រហូតបានចំនួន ០៣នាក់ មានឈ្មោះដូចខាងក្រោម៖

  ទី១. ឈ្មោះ ភាក់ សីហា ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិអូពក សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ

  ទី២. ឈ្មោះ ភាជ សុជាតិ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ 

  ទី៣. ឈ្មោះ ត្រយ ចិត្រា ភេទប្រុស អាយុ ១៥ឆ្នាំ នៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

ក្រោយពេលកម្លាំងជំនាញធ្វើការសាកសួរបំភ្លឺ ជនសង្ស័យទាំង ០៣នាក់ ខាងលើ បានឆ្លើយសារភាពថា៖ រូបខ្លួនទាំង ០៣នាក់ ពិតជាបានធ្វើសកម្មភាព លបស្ទាក់ចាប់ជនរងគ្រោះនៅតាមផ្លូវ យកទៅរំលោភបូក រួចវាយសម្លាប់ និងបោះចូលទៅក្នុងទឹកអូរខាងត្បូងភូមិ ពិតប្រាកដមែន ។

សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ២៣៖០០នាទី នៅចំណុចមាត់អូរខាងត្បូងភូមិ ស្ថិតក្នុងភូមិការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណី រំលោភសម្លាប់ ដែលបង្កឡើងដោយជនសង្ស័យមិស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពចាប់ជនរងគ្រោះឈ្មោះ ឡុង គឹមឡាយ ភេទស្រី អាយុ ១៧ឆ្នាំ មានទីលំនៅភូមិកើតហេតុ បានរំលោភ និងវាយសម្លាប់ រួចបោះសាកសពចូលទៅក្នុងទឹកអូរខាងត្បូង ភូមិចំការចេក ។

បច្ចុប្បន្នជនសង្ស័យទាំង ០៣នាក់ត្រូវបានឃាត់ខ្លួននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីរៀបចំកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមផ្លូវច្បាប់ ។





No comments