សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងបើកលេងល្បែងស៊ីសងសង្វៀន{ជល់មាន់និងអាប៉ោង}មួយកន្លែងចំណុចចំការស្វាយស្ថិតភូមិស្វាយជ្រុំឃុំស្វាយជ្រុំបែរជាលោក គីម ហោ មេប៉ុស្តិ៍ស្វាយជ្រុំគ្មានវិធានការចុះបង្ក្រាបឬក៏....!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ទីតាំងបើកលេងល្បែងស៊ីសងសង្វៀន{ជល់មាន់និងអាប៉ោង}មួយកន្លែងចំណុចចំការស្វាយស្ថិតភូមិស្វាយជ្រុំឃុំស្វាយជ្រុំបែរជាលោក គីម ហោ មេប៉ុស្តិ៍ស្វាយជ្រុំគ្មានវិធានការចុះបង្ក្រាបឬក៏....!!!

ស្រុកខ្សាច់កណ្ដាល៖ចេញផ្សាយថ្ងៃទី១៥.០៤.២០២២ ទី​តាំង​បើកលេងល្បែង​សុីសងសង្វៀនជល់មាន់ និងអាប៉ោងខុសច្បាប់មួយកន្លែង កំពុងបេីកដំណេីរការយ៉ាងរលូនបើកលេងចំការស្វាយមួយកន្លែងស្ថិតក្នុងភូមិស្វាយជ្រំុ ឃុំស្វាយជ្រំុ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដេីម្បីស្វាគមន៍អតិថិជនមកពីគ្រប់មជ្ឈដ្ឋានក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរបែរជាលោក គីម ហោ មេប៉ុស្តិ៍ស្វាយជ្រុំគ្មានវិធានការទប់ស្កាត់ឬគិតថាចូលឆ្នាំហើយបណ្ដោយអោយលេងទៅ។

តាមប្រភពពីប្រជាពលរដ្ឋបេះផ្លែស្វាយ សុំមិនបញ្ចេញឈ្មោះ បានផ្តល់សារព័ត៌មានកាន់ អង្គភាពសារព័ត៌មាន{រស្មីក្រុងតាខ្មៅ}យើងអោយដឹងថាមានទីតាំងល្បែងស៊ីសងសង្វៀនជល់មាន់និងអាប៉ោងលេងភ្នាល់លុយគ្នារាប់រយរាប់ពាន់ដុល្លារហើយប្រជាពលរដ្ឋគិតថាប្រហែលជាចូលឆ្នាំខ្មែរហើយបានជាសមត្ថកិច្ចមិនបង្ក្រាបឃើញតែសមត្ថកិច្ចយកលុយហើយទៅវិញ!!!

ក្រោយពីទទួលដំណឹងពីប្រជាពលរដ្ឋរាយការណ៍ភ្លាមអង្គភាពសារព័ត៌មានយើងបានចុះទៅផ្តិតរូបភាពដល់ទីតាំងឃើញជាក់ស្ដែងមានបើកលេងល្បែងស៊ីសងពិតប្រាកដមែនដោយបានរាយការណ៍ទៅលោកមេប៉ុស្តិ៍ស្វាយជ្រំនិងលោកអធិការផងដែរតែគ្មានវិធានការណាចុះទប់ស្កាត់រឺបង្ក្រាបនោះទេ។

យោងតាមប្រភពព័ត៌មានប្រជាពលរដ្ឋក្នុងមូលដ្ឋានបន្តថា៖ម្ចាស់ទីតាំងបើកលេងល្បែងមួយកន្លែងនេះបានរត់ការជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានរួចហើយដើម្បីសុំបើកលេងក្នុងឱកាសចូលឆ្នាំខ្មែរក្នុងរយៈពេលចូលឆ្នាំរួចរាល់ហើយ!!ទើបបែបនេះហើយបានជាអាជ្ញាធរសមត្ថកិច្ចប៉ុស្តិ៍ស្វាយជ្រុំមិនមានវិធានការទប់ស្កាត់ឬបង្ក្រាបដោយសារតែហេតុផលមួយនេះ។

ហើយម្ចាស់ទីតាំងបើកលេងល្បែងជល់មាន់និងអាប៉ោងបាន{ចោទប្រកាន់}មន្ត្រីប៉ុស្តិ៍និងមន្ត្រីអធិការស្រុកបានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មាន{រស្មីក្រុងតាខ្មៅ}យើងថាការបើកលេងល្បែងស៊ីសងសង្វៀនជល់មាន់និងអាប៉ោងមន្ត្រីប៉ុស្តិ៍និងមន្ត្រីអធិការដឹងអស់ហើយ!!!ពាក់ព័ន្ធការបញ្ជាក់និងចោទប្រកាន់ពីម្ចាស់ទីតាំងតើពិតប្រាកដដែរឺទេលោកមេប៉ុស្តិ៍លោកអធិការស្រុកខ្សាច់កណ្ដាលជួយបញ្ជាក់ប្រាប់ផង។

ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះសង្ឃឹមថា៖លោក មែ៉នសុខ ឃឿន អធិការស្រុកខ្សាច់កណ្ដាលនិងលោក ប៊ុន ថេង អភិបាលស្រុកខ្សាច់កណ្ដាល គួរតែដឹកនាំមន្ត្រីក្រោមឱវាទមានវិធានការទប់ស្កាត់និងបង្ក្រាបផង។

ជៀសវាងការរិះគន់ពីប្រជាពលរដ្ឋនិងមហាជនដាក់ការសង្ស័យលើអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានមានការឃុបឃិតបើកភ្លើងគឺជាប្រព័ន្ធដើម្បីទទួលលាភសក្ការៈឬជាឆ្នាំងបាយទើបមិនហ៊ានបង្ក្រាប!!!គួរគប្បីមានវិធានការចុះបង្ក្រាបផងជៀសវាងការសង្ស័យរបស់ប្រជាពលរដ្ឋ!!!

ប្រជាពលរដ្ឋនិងមហាជនក្នុងមូលដ្ឋានកំពុងមានការព្រួយបារម្ភនិងភ័យខ្លាចថាទីណាមានល្បែងស៊ីសងទីនោះ{ពោល}ប្រាកដជាមានអំពើចោរកម្មកើតឡើងដូចជា{ចោរលួច ចោរប្លន់ វ៉ៃកាប់ចាក់ គោសផ្ទះ}ប្រជាពលរដ្ឋជាមិនខាន»។

ប្រជាពលរដ្ឋសង្ឃឹមថាទីតាំងល្បែងស៊ីសងនៅក្នុងឃុំស្វាយជ្រុំទាំងមូលប្រាកដជាគ្មានល្បែងស៊ីសងបន្តទៀតក្រោមការយកចិត្តទុកដាក់ពីលោកអធិការស្រុកនិងអភិបាលស្រុកជាក់ជាមិនខានដើម្បីភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់។



No comments