សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងបើកល្បែងស៊ីសង{ភ្នាល់បាល់ ភ្នាល់បៀ និងជល់មាន់} និងល្បែងជាច្រើនប្រភេទផ្សេងទៀតកំពុងបើកដំណើរការយ៉ាងរលូនសូមស្នងការខេត្តតាកែវចាត់មន្ត្រីជំនាញជួយចុះបង្ក្រាបផង!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ទីតាំងបើកល្បែងស៊ីសង{ភ្នាល់បាល់ ភ្នាល់បៀ និងជល់មាន់} និងល្បែងជាច្រើនប្រភេទផ្សេងទៀតកំពុងបើកដំណើរការយ៉ាងរលូនសូមអាជ្ញាធរពាក់ព័ន្ធក្រុងដូនកែវជួយចុះបង្ក្រាបផង!!!

ខេត្តតាកែវ៖ចេញផ្សាយថ្ងៃទី០៥.០៣.២០២២ ទីតាំងបើកលេងល្បែងស៊ីសង{ ភ្នាល់បាល់ ភ្នាល់បៀ និងជល់មាន់} និងល្បែងជាច្រើនប្រភេទផ្សេងទៀតដ៏ធំមួយកន្លែង តាមប្រព័ន្ធអនឡាញ ស្ថិតនៅ ជាប់ផ្ទះលក់សម្ភារចិញ្ចឹមមាន់ ផ្លូវ២៨ ភូមិថ្នល់បែក សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវនៅខាងកើត ឈាងខាងត្បូងផ្សារតាកែវ។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានសំណូមពរដល់អាជ្ញាធរមូលដ្ឋានក្នុងក្រុងដូនកែវគួរតែមានវិធានការចុះបង្ក្រាបល្បែងស៊ីសងមួយកន្លែងផងកំពុងបើកដំណើរការទទួលភ្ញៀវគ្រប់មជ្ឈដ្ឋានកំពុងតែបង្អួចភ្នែកបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាតទៅមក។

ប្រជាពលរដ្ឋជាច្រើន៖កំពុងតែនៅឆ្ងល់លើកឡើងថាហេតុអ្វីទីតាំងមួយកន្លែងនេះបើកដំណើរបានយ៉ាងរលូនឬក៏ទីតាំងនេះមានបុណ្យបារមីខ្ពស់ឬមានខ្នងបង្អែកធំដោយគ្មានសមត្ថកិច្ចមូលដ្ឋានពាក់ព័ន្ធណាហ៊ានចុះបង្ក្រាប។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានកំពុងត្អូញត្អែលនិងមានការព្រួយបារម្ភនិងភ័យខ្លាចយ៉ាងខ្លាំងថា៖ហើយនិយាយថាទីណាមានបើកល្បែងស៊ីសងមូលដ្ឋាននោះប្រាកដជានិងមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់. និងគោសផ្ទះ ប្រជាពលរដ្ឋជាក់ជាមិនខានដោយសារថាល្បែងសុីសងជាដើមចោមនៃបង្កើតបទល្មើស!ពោល៖អ្នកចូលទៅលេងសំបូរទៅដោយអ្នកញៀនថ្នាំញៀន!!

ប្រជាពលរដ្ឋមហាជនស្នើសុំលោក ឥន្ទ មណ្ឌល អធិការនគរបាលក្រុងដូនកែវ គួរតែចាត់មន្ត្រីជំនាញអធិការដើម្បីចុះធ្វើការបង្ក្រាប។ជៀសវាងប្រជាពលរដ្ឋនិងមហាជនដាក់ការសង្ស័យថាអាជ្ញាធរក្នុងមូលដ្ឋានមានការឃុបឃិតបើកភ្លើងខៀវជាប្រព័ន្ធដើម្បីបង្កើតបទល្មើសក្នុងមូលដ្ឋាន។គួរគប្បីមានវិធានការចុះបង្ក្រាបផងជៀសវាងការសង្ស័យរបស់ប្រជាពលរដ្ឋ!!

ប្រជាពលរដ្ឋសង្ឃឹមថា៖លោក កង អាណាន់អភិបាលក្រុងដូនកែវគួរតែចុះមន្ត្រីជំនាញគណៈបញ្ជាការឯកភាពក្រុងចុះពិនិត្យនិងធ្វើការស្រាវជ្រាវទប់ស្កាត់បង្ក្រាបផងដើម្បីភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច។

ប្រជាពលរដ្ឋសំណូមពរ៖លោក ឈាង ផាន់ណារ៉ា ស្នងការខេត្តតាកែវសូមចាត់មន្ត្រីជំនាញស្នងការខេត្តចុះពិនិត្យនិងស្រាវជ្រាវធ្វើការទប់ស្កាត់និងបង្ក្រាបផងចៀសវាងការរិះគន់និងដាក់ការសង្ស័យពីប្រជាពលរដ្ឋនិងមហាជនថាអាជ្ញាធរខេត្តនិងអាជ្ញាធរមូលដ្ឋានមានការបើកដៃជាប្រព័ន្ធគួរគប្បីចាត់មន្ត្រីជំនាញចុះបង្ក្រាបដើម្បីភូមិ/ឃុំមានសុវត្ថិភាពទាំង 7ចំណុចរបស់រាជរដ្ឋាភិបាលអោយប្រសិទ្ធភាពខ្ពស់!!!

ក្រុមការងារអ្នកសារព័ត៌មាន យើងរងចាំការឆ្លើយ បំភ្លឺ គ្រប់ ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ សូមអរគុណ៕

ការិយាល័យនិពន្ធ៖0967117744/017279124









No comments