អបអរសាទរចំពោះជ័យជំនះការប្រកួតបាលទាត់យុវជនស្រុកល្វាឯម!!
អបអរសាទរចំពោះជ័យជំនះការប្រកួតបាលទាត់យុវជនស្រុកល្វាឯម!!
ខេត្តកណ្តាល៖នៅរសៀលថ្ងៃអាទិត្យ ០៤កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី០៦ ខែមីនា ឆ្នាំ ២០២២ ឯកឧត្តម ជាប ដាវុធ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកល្វាឯមនិងជាប្រធានក្រុមចលនាទទួលបន្ទុកយុវជនស្រុកល្វាឯម រួមជាមួយឯកឩត្តម អុិន មាត្រា អនុប្រធានក្រុមចលនាទទួលបន្ទុកយុវជនស្រុកល្វាឯម និងលោក កន សុខកាយ អភិបាលស្រុក និងជាប្រធានក្រុមការងារយុវជនស្រុកបានអញ្ជើញចូលរួមទស្សនា និងលេីកទឹកចិត្តដល់ក្រុមកីឡាករបាល់ទាត់យុវជនស្រុកល្វាឯម ក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ឯកឧត្តម គង់ សោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល នៅកីឡាដ្ឋានក្រុងតាខ្មៅ ខេត្តកណ្ដាលវគ្គ៨ក្រុមចុងក្រោយ រវាង ក្រុមកីឡាករយុវជន ស្រុកល្វាឯម Vsក្រុមកីឡាយុវជនស្វាយរលំហ្វេស៊ី ។
+លទ្ធផលចប់ការប្រកួត ក្រុមកីឡាករយុវជនស្រុកល្វាឯមយកឈ្នះ5 ទល់០ធ្វើអោយក្រុមកីឡាករយុវជនស្រុកល្វាឯមឡើងទៅវគ្គ៤ក្រុមចុងក្រោយ។
+ក្នុងនោះឯកឩត្តម ជាប ដាវុធ បានឧបត្ថម្ភការធ្វើដំណើ ការហូបចុក របស់កីឡាករយុវជនស្រុកល្វាឯម និង អ្នករៀបចំកម្មវិធីនូវថវិកាមួយចំនួនផងដែរ។ដោយចាន់ថា!!!
No comments