លោកវរសេនីយ៍ឯក ប៉ែន ទៀងចំរើន អធិការនគរបាលស្រុកចំការលើ បានបើកកិច្ចប្រជុំប្រគល់-ទទួលមន្រ្តីនគរបាលក្របខ័ណ្ឌថ្មីសម្រាប់ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន០៨ប៉ុស្តិ៍!!
លោកវរសេនីយ៍ឯក ប៉ែន ទៀងចំរើន អធិការនគរបាលស្រុកចំការលើ បានបើកកិច្ចប្រជុំប្រគល់-ទទួលមន្រ្តីនគរបាលក្របខ័ណ្ឌថ្មីសម្រាប់ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន០៨ប៉ុស្តិ៍!!
កំពង់ចាម៖នៅរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៤.០០នាទី នៅអធិការដ្ឋាននគរបាលស្រុកចំការលើ បានបើកកិច្ចប្រជុំប្រគល់-ទទួលមន្រ្តីនគរបាលក្របខ័ណ្ឌថ្មីចំនួន ១៤នាក់ ស្រី ០៣នាក់ សម្រាប់ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន០៨ប៉ុស្តិ៍ ក្រោមការដឹកនាំប្រជុំដោយលោកវរសេនីយ៍ឯក ប៉ែន ទៀងចំរើន អធិការនគរបាលស្រុកចំការលើ ដោយមានការអញ្ជើញចូលរួមពី:_
-លោកអធិការរងទទួលផែនការងារសេនាធិការ
-លោកអធិការរងទទួលដឹកនាំផ្នែកកិច្ចការប៉ុស្តិ៍
-លោកនាយផ្នែកសេនាធិការ
-លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន០៨ប៉ុស្តិ៍
-មន្ត្រីនគរបាលជាតិក្របខ័ណ្ឌថ្មីចំនួន១៤នាក់ ស្រី ០៣នាក់ សរុបចំនួន:១៩នាក់ ស្រី០៣នាក់។
ក្នុងកិច្ចប្រជុំនោះ លោកអធិការ បានធ្វើការបែងចែកមន្ត្រីនគរបាលជាតិក្របខ័ណ្ឌថ្មី តាមលិខិតបង្គាប់ការលេខ ០៦១ ល.ប.ក ចុះថ្ងៃទី១៨ ខែ កុម្ភៈឆ្នាំ ២០២២ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។
បន្ទាប់មកលោក អធិការ បានសំណូមពរអោយមន្ត្រីយើងទាំងអស់ខិតខំធ្វើការងារ និងចូលរួមការពារជម្ងឺឆ្លងកូវីដ-១៩(អូមីក្រុង) ដោយអនុវត្តន៍ អំពីវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ របស់រាជរដ្ឋាភិបាលកម្ពុជា (៣កុំ ៣ការពារ)ផងដែរ ៕ដោយចាន់ថា!!
No comments