Breaking News

លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចុះសំណេះសំណាល និងព្យាបាលជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះដោយឥតគិតថ្លៃ!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចុះសំណេះសំណាល និងព្យាបាលជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះដោយឥតគិតថ្លៃ!!

ភ្នំពេញ៖នៅព្រឹកថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រឹវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអមដំណើរ ឯកឧត្តម ឡេង ប៊ុនតេង ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ដោយមានការសម្របសម្រួលពី លោកស្រី អ៊ិន សាផន ចៅរងសង្កាត់ និងជា បេក្ខភាពលេខរៀងទី១ ក្រុមប្រឹក្សាសង្កាត់ស្រះចក អាណត្តិថ្មី បានចុះសំណេះសំណាល និងព្យាបាលជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះដោយឥតគិតថ្លៃ ព្រមទាំងបាននាំយកអំណោយជាៈ ថ្នាំពេទ្យសម្រាប់ព្យាបាលជំងឺកូវីដ១៩, អង្ករ, មី និង ត្រីខ ព្រមទាំងសម្ភារៈមួយចំនួនទៀត ជូនដល់គ្រួសារអ្នកកើតជំងឺកូវីដ១៩ផងដែរ ។






No comments