Breaking News

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រារព្ធពិធីសែនក្រុងពាលី បញ្ចុះបឋមសិលា សាងសង់ស្លាកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យថ្មី!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រារព្ធពិធីសែនក្រុងពាលី បញ្ចុះបឋមសិលា សាងសង់ស្លាកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យថ្មី!!!

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីសែន ក្រុងពាលី បញ្ចុះបឋមសិលា សាងសង់ស្លាកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យថ្មី។

ពិធីនេះប្រារព្ធធ្វើឡើង ក្រោមធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមលោក លោកស្រី ឧត្តមសេនីយ៍ត្រី វរៈសេនីយ៍ស្នងការរង នាយ នាយរងការិយាល័យ និងមន្ត្រីក្រោមឱវាទ ជាច្រើនរូប។

ការសាងសង់ស្លាកថ្មីឡើងវិញ គឺដើម្បីសម្គាល់ឈ្មោះអង្គភាព និងបង្កលក្ខណ:ងាយស្រួលដល់ ប្រជាពលរដ្ឋ ស្ថាប័នពាក់ព័ន្ធ ងាយប្រាស្រ័យទាក់ទងការងារ។ លើសពីនេះក៏ជាការរួមសាមគ្គីគ្នា សាងសមទ្ធផលថ្មី ដើម្បីបន្សល់ទុកស្នាដៃដល់មនុស្សជំនាន់ក្រោយ។ 

ក្រៅពីធ្វើស្លាកថ្មី លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានកំពុងសាងសង់អគារបណ្ណាល័យ ចំណតរថយន្តខ្នាតធំ សួនច្បារ និងបានដាំឈើ ដាំផ្កា បែបធម្មជាតិជាច្រើនប្រភេទ ដើម្បីលើក កម្ពស់សោភ័ណភាពកន្លែងធ្វើការផងដែរ៕



No comments