ក្រុមអ្នកលេងភ្នាល់ភ្លៀង១៦នាក់ត្រូវបានសមត្ថកិច្ចនគរបាលជំនាញនៃអធិការក្រុងបាត់ដំបងឃាត់ខ្លួន!!!
ក្រុមអ្នកលេងភ្នាល់ភ្លៀង១៦នាក់ត្រូវបានសមត្ថកិច្ចនគរបាលជំនាញនៃអធិការក្រុងបាត់ដំបងឃាត់ខ្លួន!!!
ខេត្តបាត់ដំបង៖អនុវត្តតាមបទបញ្ជារបស់លោក ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយបានការសម្របសម្រួលលេីនីតិវិធីពីឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះកាលពីថ្ងៃទី ១៦ ខែ មីនាឆ្នាំ២០២២លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យជំនាញ រួមជាមួយកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាបចុះប្រតិបត្តិការ បង្ក្រាបករណី ល្បែងស៊ីសង ( ភ្នាល់ទឹកភ្លៀង)ចំនួន ០២ ទីតាំងផ្សេងគ្នា នៅក្នុងក្រុងបាត់ដំបងដែលក្នុងនោះគឺ៖
-ទីតាំងទី១ ស្ថិតនៅក្នុងភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាំខ្លួនមនុស្សចំនួន ០៧ នាក់ ។
-ទីតាំងទី២ ស្ថិតនៅក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាំខ្លួនមនុស្សចំនួន ០៩ នាក់ ដោយនាំមកកាន់ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ធ្វេីការសាកសួរស្រាវជ្រាវ។
-វត្ថុតាងដកហូតរួមមាន ៖
- វិទ្យុទាក់ទងចំនួន ០៦ គ្រឿង
- ទូរសព្ទ័ដៃ ចំនួន ២៥ គ្រឿង
- រថយន្តចំនួន ០៤ គ្រឿង
- ម៉ូតូចំនួន ០៨ គ្រឿង
- ម៉ូតូកង់បីឥណ្ឌា ចំនួន ០១ គ្រឿង
- កង់ ចំនួន ០១ គ្រឿង ។
សូមជម្រាបជូនថា នៅពេលលេចឮនូវករណីអ្នកញៀនល្បែងទឹកភ្លៀងមានសកម្មភាពលេងនោះ លោកឧត្តមសេនីយ៍ទោ សាតគឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានដាក់ បទបញ្ជាដល់ផែនជំនាញរួមទាំងអធិការនគរបាលក្រុងបាត់ដំបងធ្វេីការស្រាវជ្រាវ ដែលក្នុងនោះអ្នកលេងមិនបានប្រមូលផ្តុំគ្នានៅ ចំណុចពីមុននោះទេ គឺគាត់បានបំប្លែងរូបភាពទៅកាន់ទីតាំងផ្សេងៗដែលស្ថិតនៅឆ្ងាយពីទីប្រជុំជន ហេីយបែងចែករូបភាពតូចៗ។
នៅទីបំផុតក្នងថ្ងៃទី១៦ខែ មីនាឆ្នាំ២០២២ ជាថ្ងៃដែលផ្ទៃមេឃមានសភាពអួរអាប់ខ្លាំងក្នុងក្រុងបា ត់ដំបង អ្នកលេងទឹកភ្លៀងក៏ផ្តេីមបង្ហាញតម្រុយនៅមូលដ្ឋានខាងលេីហេីយសមត្ថកិច្ចតាមចាប់បានលេីចំនួន០២គោលដៅខាងលេី។
ជាមួយនឹងការសាកសួររបស់សមត្ថកិច្ចបានឱ្យដឹងថា អ្នកលេងគេបានប្តូរយុទ្ធវិធីហេីយពោលគឺគ្មានមេ គ្មានកូនអ្វីទេ ឱ្យតែណាត់គ្នាត្រូវគេផ្តេីមភ្នាល់តែម្តង ពិសេសនៅពេលដែល ស្ថានភាពមេឃចង់ភ្លៀង ។ ជាក់ស្តែងនៅក្នុងករណីខាងលេីនេះ អ្នកលេងគេបានណាត់គ្នា យកសំយាបបង្គន់អនាម័យសាធារណៈមួយនៅចំណតរថយន្តផ្សារបឹងឈូកធ្វេីជាទីតាំងភ្នាល់ នៅពេលណាដំណក់ទឹកភ្លៀងស្រក់ចុះពីសំយាបនោះដល់ដីគេយកជាបានការក្នុងការភ្នាល់។
អ្នកលេងល្បែងភ្នាល់ទឹកភ្លៀងទាំង១៦នាក់និងវត្ថុតាងផង បច្ចុប្បន្នការិយាល័យជំនាញបានកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ច្បាប់ហេីយ ៕
ដោយភៅសុភ័ក្ត្រ០៣!!!
No comments