សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

មុខរបរមានច្រើនមិនធ្វើបែជាបែកគំនិតទាក់ឆ្កែលក់ត្រូវបានកម្លាំងជំនាញខណ្ឌច្បារអំពៅឃាត់ខ្លួន!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

មុខរបរមានច្រើនមិនធ្វើបែជាបែកគំនិតទាក់ឆ្កែលក់ត្រូវបានកម្លាំងជំនាញខណ្ឌច្បារអំពៅឃាត់ខ្លួន!!!

ភ្នំពេញ៖សមត្ថកិច្ចជំនាញខណ្ឌច្បារអំពៅឃាត់ ខ្លួនបុរសម្នាក់ប៉ុនប៉ងលួច(ទាក់ឆ្កែ)  ហេតុនេះនៅថ្ងៃទី២០-០៣- ២០២២ម៉ោង០២និង១៥នាទី នៅមុខផ្ទះរំលងអាធ្រាតគ្មានលេខ ផ្លូវ៣៦៩ ភូមិកោះក្របី សង្កាត់ ព្រែកថ្មី ខណ្ឌ ច្បារអំពៅ។

-ជនសង្ស័យឈ្មោះរិន ឌីណា ភេទ ប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិបឹងខ្យាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

ហេតុការណ៍ ៖ មុនពេលកើតហេតុជនសង្ស័យ០២នាក់ ឈ្មោះរិន ឌីណា និងឈ្មោះភា ជិះម៉ូតូម៉ាកHonda Future ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ ១AF-៤៤៤៦ រកលួចទាក់ឆ្កែនៅចំណុចកើតហេតុ ពេលនោះសមត្ថកិច្ចយើងល្បាតឃើញ ឃាត់ខ្លួន បានជនសង្ស័យម្នាក់ឈ្មោះរិន ឌីណា ដកហូតវត្ថុតាងម៉ូតូ០១គ្រឿងខាងលើ ជិះធ្វើសកម្មភាព,ខ្សែហ្រាំងកង់កែច្នៃ សម្រាប់ទាក់ឆ្កែ០២ខ្សែ, បាវ០២, ដំបងឈើ០១ និងដែកថ្នាំងអំពៅ០១ដើម បញ្ជូនមកទីស្នាក់ការ ប៉ុស្តិ៍ព្រែកថ្មី សាកសួរ។ ចំណែកបក្ខពួកឈ្មោះ ភា រត់គេចខ្លួនបាត់។

+លទ្ធផលធ្វើតេស្តិ៍ទឹកនោមជនសង្ស័យ ៖ វិជ្ជមាន(មានសារធាតុញៀន)។


No comments