សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បុរស០២នាក់ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋានខណ្ឌច្បារអំពៅឃាត់ខ្លួនពីបទលួច!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

បុរស០២នាក់ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋានខណ្ឌច្បារអំពៅឃាត់ខ្លួនពីបទលួច!!!

ភ្នំពេញ៖បុរស០២នាក់ត្រូវបានកម្លាំងជំនាញសមត្ថកិច្ចខណ្ឌច្បារអំពៅឃាត់ខ្លួនពីបទលួចមានស្ថានទម្ងន់ទោសដោយសារការកាប់គាស់ទម្លុះទម្លាយ (ប្រើដែកលួសគាស់សោទ្វារផ្ទះ លួចទ្រព្យ សម្បត្តិមិនសម្រេច)ហេតុការណ៍នេះនៅថ្ងៃទី២១-០៣-២០២២ ម៉ោង០៤និង០០នាទីស្ថិតនៅផ្ទះ៦២ ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

-ជនរងគ្រោះឈ្មោះវ៉ាន់ ខាវី ភេទ ប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់ នៅផ្ទះកើតហេតុ។

-ជនសង្ស័យឃាត់ខ្លួន ០២នាក់ ៖ 

១-ឈ្មោះង្វៀង យ៉ាំងស៊ី ភេទ ប្រុស អាយុ ៥៨ឆ្នាំ ជនជាតិ វៀតណាម មុខរបរ មិនពិត ប្រាកដ ស្នាក់នៅមិនពិតប្រាកដ។

២-ឈ្មោះដេណ ដណ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត ប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារ អំពៅ២ ខណ្ឌច្បារអំពៅ។

ហេតុការណ៍ ៖ មុនពេលកើតហេតុជនរងគ្រោះ ចាក់សោទ្វារផ្ទះ ទៅទិញ បន្លែយកមកលក់ ស្រាប់តែមានជនសង្ស័យ ០២នាក់ខាងលើ យកដែកលួសកែច្នៃឆ្កឹះសោទ្វារផ្ទះជនរងគ្រោះឲ្យរបើក ចូលរកលួចទ្រព្យសម្បត្តិក៏ត្រូវបានជនរងគ្រោះ មកទាន់ឃាត់ខ្លួនជនសង្ស័យ០២នាក់ រួមនិងវត្ថុតាងដង្កាប់០២, កូនកាំបិត ០២, ពិល០១, ដែកលួសកែច្នៃ០២, ដែកចុងស្រួចកែច្នៃ០១, កូនសោ០៣ និងទួរណឺវ៉ីស០៣ ប្រគល់ឲ្យសមត្ថកិច្ច។+លទ្ធផលធ្វើតេស្តិ៍ទឹកនោមជនសង្ស័យ ៖ វិជ្ជមាន (មានសារធាតុញៀន)។



No comments