សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

រណ្តៅដីមួយកន្លែងខាងក្រោយវត្តសិលាខ្មែរកំពុងដឹកអាចម៍ដីយ៉ាងគឃ្លើនសង្ស័យគ្មានច្បាប់អនុញ្ញាតប្រជាពលរដ្ឋសំណូមពរអាជ្ញាធរពាក់ព័ន្ធស្រុកអូរជ្រៅចាត់មន្ត្រីជំនាញចុះពិនិត្យផង!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

រណ្តៅដីមួយកន្លែងខាងក្រោយវត្តសិលាខ្មែរកំពុងដឹកអាចម៍ដីយ៉ាងគឃ្លើនសង្ស័យគ្មានច្បាប់អនុញ្ញាតប្រជាពលរដ្ឋសំណូមពរអាជ្ញាធរពាក់ព័ន្ធស្រុកអូរជ្រៅចាត់មន្ត្រីជំនាញចុះពិនិត្យផង!!!

ខេត្តបន្ទាយមានជ័យ៖ចេញផ្សាយថ្ងៃទី២៤.០៣.២០២២ អាជីវកម្មរណ្តៅដីមួយកន្លែងចំណុចក្រោយវត្តសិលាខ្មែរប្រជាពលរដ្ឋដាក់ការសង្ស័យថាអត់ច្បាប់កំពុងជីកកាយយ៉ាងគឃ្លើនបែកជាអាជ្ញាធរក្នុងមូលដ្ឋានមិនមានវិធានការទប់ស្កាត់និងបង្ក្រាបស្ថិតក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យសូមអាជ្ញាធរពាក់ព័ន្ធក្នុងស្រុកអូរជ្រៅនិងអាជ្ញាធរខេត្តបន្ទាយមានជ័យមានវិធានការចុះពិនិត្យនិងទប់ស្កាត់បង្រ្កាបបង។

តើពិតទេបើតាមប្រភពពីក្រុម អ្នករកសុីជីកយកអាចម៌ដីលក់ដូចគ្នា បានលួចបង្ហើបអ្នកសារព័ត៌មានយើងឲ្យដឹងថា រណ្តៅដីនៅក្រោយវត្តសិលាខ្មែរគ្មានច្បាប់អនុញាតនោះទេ ។ហើយកំពុងតែឆ្ងល់ថាហេតុអ្វីទីតាំងរណ្តៅដីមួយកន្លែងនេះនៅតែជីកក៏កាយ យកអាចម៍ដីលក់យ៉ាងអនាធិបតេយ្យបានដោយមិនខ្លាចញញើតមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋាននិងថ្នាក់ខេត្តរឺក៏អាង។

នេះបើយោងតាមប្រភពច្បាស់ការ បានបង្ហើបឲ្យសារព័ត៌មាន យើងបន្តថា៖បើតាមច្បាប់រ៉ែ និងថាមពល គឺ អនុញាត ឲ្យក្រុមឈ្មួញ អាចបើកជីវកម្ម ជីកយកអាចម៌ដីលក់ បានជំរៅ ត្រឹមតែ ៥ ម៉ែត តែប៉ុណ្ណោះ តែបើឈ្មួញ ណា ជីកហួសពី ៥ម៉ែត្រ គឺល្មើស និងច្បាប់រ៉ែនិងថាមពលហើយ ។

ប្រជាពរដ្ឋសង្កេតឃើញថា៖ទីតាំងរណ្តៅដីមួយកន្លែងនេះក្នុងភូមិសិលាខ្មែរ មានគ្រឿងចក្រជាច្រើនគ្រឿងកំពុងធ្វើសកម្មភាពជីកកាយយកអាចម៍ដីនិងដឹកជញ្ជូនយកទៅលក់ទៅអោយឈ្នួញយ៉ាងគគ្រឹកគគ្រេង រី ឯជម្រៅរណ្តៅដីវិញគឺជ្រៅប្រហែលជាង{១០ទៅ២០ម៉ែត} ជម្រៅជ្រៅទៅហើយ តែមិនទាន់ឃើញអាជ្ញាធរក្នុងមូលដ្ឋានជាពិសេសលោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែ និង ថាមពលខេត្ត បន្ទាយមានជ័យ ចុះពិនិត្យនិងទប់ស្កាត់ ឬ បង្រ្កាបឡើយ ។រឺក៏ត្រូវដងត្រូវផ្លែងហើយបានជាមិនវិធានការណាចុះអនុវត្ត។

ប្រជាពលរដ្ឋបន្តថាម្ចាស់អាជីវកម្មរណ្ដៅដីមួយនេះដឹកជញ្ជូនដីយ៉ាងអនាធិបតេយ្យដោយមិនគិតពីផលប៉ះពាល់របស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន!!រីឯការដឹកជញ្ជូនវិញធ្វើឲ្យមានការប៉ះពាល់បណ្តាលជ្រុះអាចម៌ដី រាយប៉ាយ ពេញផ្លូវជាតិលេខ ៥៨ តែម្តង។ 

ប្រជាពលរដ្ឋ នៅភូមិសិលាខ្មែរបានត្អូញត្អែល ប្រាប់អ្នកសារព័ត៌មានទាំងភ័យខ្លាចថា៖រថយន្តដឹកជញ្ជូនដីទាំងនោះបើកបរល្បឿនលឿនធ្វើឲ្យពួកគាត់មានការបារម្ភជាខ្លាំងពីសុវត្ថិភាពពួកគាត់ធ្វើដំណើរលើដងផ្លូវ៥៨ម្តងៗ។ពោល៖ពេលបើក បរ ម៉ូតូ ពេលមានភ្លៀងធ្លាក់ ឬ ផ្លូវសើម រអិលដួល ជាបន្តបន្ទាប់ ដោយសារ អាចម៌ដី ដែលធ្លាក់រាយប៉ាយលើដងផ្លូវនៅចំណុច មុខផ្លូវចេញ-ចូល ទៅរណ្តៅ ដីមួយនេះ ។

ក្រុមអ្នកសារព័ត៌យើងមិនអាចសុំការបំភ្លឺពីលោក សុត វឌ្ឍនា ប្រធានមន្ទីរ រ៉ែ និង ថាមពលខេត្ត បន្ទាយមានជ័យ  ដោយគ្មានលេខទំនាក់ទំនង។

ប្រជាពលរដ្ឋមហាជនជាច្រើនស្នើសុំលោក យឹម សំណាង អភិបាលស្រុកអូរជ្រៅគួរតែគិតគូចាត់មន្ត្រីជំនាញរដ្ឋបាលស្រុកចុះពិនិត្យរណ្តៅដីមួយកន្លែងនេះផងកុំសង្ងំស្ញៀម!!ជៀសវាងការរិះគន់និងការដាក់សង្ស័យពីបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានថា៖អាជ្ញាធរពាក់ព័ន្ធមានការបើកភ្លើងខៀវដល់ម្ចាស់អាជីវកម្មដើម្បីទទួលលាភសក្ការៈជាថ្នូរដើម្បីបិទបាំងមិនចុះពិនិត្យ។

ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានភូមិសិលាខ្មែរសំណូមពរលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យគួរតែចាត់មន្ត្រីជំនាញមន្ទីរ៉ែ និងថាមពលខេត្តចុះពិនិត្យនិងធ្វើការហាមឃាត់ដល់ម្ចាស់អាជីកម្មរណ្តៅដីមួយកន្លែងក្រោយវត្តសិលាខ្មែរផង។ជៀសវាងប្រជាពលរដ្ឋមហាជនដាក់ការសង្ស័យទៅលើអាជ្ញាធរស្រុកអូរជ្រៅនិងអាជ្ញាធរខេត្តមានការឃុបឃិតគ្នាបើកភ្លើងខៀវទទួលលាភសក្ការៈដើម្បីជាផលប្រយោជន៍!!គួរគប្បីមានវិធានកាចុះបង្ក្រាបទប់ស្កាត់ផង។

ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ!!??
ការិយាល័យនិពន្ធ៖

0967117744/017279124សូមអគុណ




No comments