ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលក្រុង ព្រមទាំងក្រុមការងារបានចុះពិនិត្យទីតាំងដើម្បីត្រៀមបើកការដ្ឋានស្ថាបនាគម្រោងសួនប៉ោយប៉ែតតេជោ ឈ្នះឈ្នះ!!!
ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលក្រុង ព្រមទាំងក្រុមការងារបានចុះពិនិត្យទីតាំងដើម្បីត្រៀមបើកការដ្ឋានស្ថាបនាគម្រោងសួនប៉ោយប៉ែតតេជោ ឈ្នះឈ្នះ!!!
ក្រុងប៉ោយប៉ែត៖ថ្ងៃព្រហស្បតិ៍ ៧ រោច ខែផល្គុន ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។
ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលក្រុង ព្រមទាំងក្រុមការងារបានចុះពិនិត្យទីតាំងដើម្បីត្រៀមបើកការដ្ឋានស្ថាបនាគម្រោងសួនប៉ោយប៉ែតតេជោ ឈ្នះឈ្នះ ប្រវែងជាង២៥០ម៉ែត្រ រ៉បតាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីចំណុចមុខផ្លូវសហព័ន្ធរហូតដល់ច្រកចូលបុរីខេអិន។
គម្រោងស្ថាបនាសួនប៉ោយប៉ែតតេជោឈ្នះឈ្នះ ត្រូវបានលិចជារូបរាងឡើងបន្ទាប់មានការសម្របសម្រួលរវាងអាជ្ញាធរ និងប្រជាពលរដ្ឋដែលបានតាំងលំនៅនៅលើចំណីផ្លូវសាធារណៈក្នុងពេលកន្លងមកដោយពួកគាត់យល់ព្រមរុះរើដោយស្ម័គ្រចិត្តចេញពីទីតាំងនេះដើម្បីឲ្យអាជ្ញាធរធ្វើការអភិវឌ្ឍន៍តំបន់នេះទៅជាប្រយោជន៍សាធារណៈរួម ហើយក៏ទទួលបានការសន្តោសប្រណីពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រទ្ធឹបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នូវដីកាន់កាប់ដោយស្របច្បាប់ ក្នុង១គ្រួសារ១ឡូតិ៍ក្បាលដី នៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ តាមរយៈឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុដ្ឋកាល័យសម្តេចតេជោផងដែរ។
គម្រោងសួនប៉ោយប៉ែតតេជោឈ្នះឈ្នះ នឹងលើកមុខមាត់ទីក្រុងប៉ោយប៉ែតឲ្យកាន់តែមានសោភ័ណភាពថែមមួយកម្រិតទៀតនាពេលដ៏ខ្លីខាងមុខនេះ។
No comments