សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

មេអាប៉ោង០២នាក់ត្រូវបានកម្លាំងជំនាញអធិការស្រុកកៀនស្វាយឃាត់ខ្លួន!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


មេអាប៉ោង០២នាក់ត្រូវបានកម្លាំងជំនាញអធិការស្រុកកៀនស្វាយឃាត់ខ្លួន!!!

ខេត្តកណ្តាល៖លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយនាឲ្យដឹងថានៅថ្ងៃទី០៦ខែកុម្ភះ ឆ្នាំ២០២២កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌស្រុកបានបញ្ចូនខ្លួនជនសង្ស័យ២នាក់ទៅតុលាកាដើម្បីចាត់ការតាមនិតិវិធីករណីបើកល្បែងសុីសងអាប៉ោងនៅត្រង់ចំណុចភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

លោកព្រុំ សំណាងបន្តថាមានជនសង្ស័យ០២ នាក់

១/ឈ្មោះមុំ ផល ប្រុស អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិដីឥដ្ឋកោះផុសឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្ដាល(អ្នកបាញ់អាប៉ោង) ។

២/ ឈ្មោះមាស សុខហេង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រមានទីលំនៅភូមិតារាបដូនសឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល (អ្នកបាញ់អាប៉ោង) ។

ចំពោះសម្ភារៈចាប់យករួមមានៈ១/មេអាប៉ោង ចំនួន០១។

២/ ចានអាប៉ោង ចំនួន០២ ។

៣/ គំរបអាប៉ោងជ័រពណ៌ក្រហម ចំនួន០៣ ។

៤/ កូកាធុនជ័រចំនួន០២ (ពណ៌ក្រហម០១,ពណ៌បៃតង០១) ។

៥/ កំរាលជ័រមានលេខអាប៉ោង ចំនួន០២ ។

៦/ ប្រាក់រៀល ចំនួន១១២០០០៛ (ដប់មួយម៉ឺនពីរពាន់រៀល) 

៧/ កូនគ្រែឈើ ចំនួន០១ ។

៨/ កៅអីជ័រពណ៌ក្រហម ចំនួន០៧ ។

៩/ ទូរស័ព្ទដៃម៉ាកណូគាអ៉ិនចុចពិល ចំនួន០២គ្រឿង ។

១០/ ម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ក្រហម ស៊េរី២០០៥ពាក់ស្លាកលេខ កណ្តាល ១J-៩០៧០ ។

លោកអធិការស្រុកកៀនស្វាយថានៅថ្ងៃខែឆ្នាំវេលាម៉ោងដូចខាងលើកម្លាំងផ្នែកនគរបាលយុត្តធម៌ សហការណ៍ជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋបានល្បាតតាមភូមិសាស្រ្តស្មុគស្មាញពេលមកដល់ចំណុចកើតហេតុខាងលើ ក៍មានប្រជាពលរដ្ឋល្អបានផ្ដល់ព័ត៌មានថាមានមនុស្សមួយក្រុមកំពុងលេងល្បែងសុីសងខុសច្បាប់(អាប៉ោង) ។

ក្រោយពីទទួលបានព័ត៌មានកំលាំងផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ នឹងកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋបានធ្វើការបង្ក្រាបទីតាំងលេងសុីសងខុសចកបាប់(អាប៉ោង) នៅចំណុចខាងលើ ហើយឃាត់ខ្លួនជនសង្ស័យ០២នាក់ រួមទាំងវត្ថុតាង ដូចខាងលើយកមកផ្នែកនគរបាលយុត្តិធម៌ដើម្បីសួនាំ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០២នាក់បានឆ្លើយសារភាពថាៈខ្លួនបានបើកលេងល្បែងស៊ីសងអាប៉ោងពិតមែន ។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងកំពុងឃាត់ខ្លួនមកអធិការស្រុកកៀនស្វាយដើម្បីកសាងសំណុំរឿងបញ្ចូនខ្លួនទៅតុលាការ។ដោយចាន់ថា!!!



No comments