សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងសង្វៀនលួចជល់មាន់កន្លែងត្រូវបានកម្លាំងជំនាញអធិការក្រុងប៉ោយប៉ែតចុះបង្ក្រាប!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ទីតាំងសង្វៀនលួចជល់មាន់កន្លែងត្រូវបានកម្លាំងជំនាញអធិការក្រុងប៉ោយប៉ែតចុះបង្ក្រាប!!!

ខេត្តបន្ទាយមានជ័យ៖ ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងមានការខិតខំប្រឹងប្រែងពី លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចុះដល់ទីតាំងសង្វៀនជល់មាន់មួយកន្លែង នៅចំណុចក្លឹបថច់ដោន នៅក្នុងតំបន់កាស៊ីហ្គោលដិនក្រោន ក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា បន្ទាប់ពីមានបទបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត លោកបានដឹកនាំកម្លាំងចុះបង្ក្រាបដល់ទីតាំងខាងលើផ្ទាល់តែម្តង តែពេលចុះបង្ក្រាបនោះ ជាក់ស្តែងគឺពុំមានឃើញអ្នកញៀនល្បែងណាមួយឡើយ ហើយទីតាំងខាងលើនេះ ក៏ត្រូវបានចាក់សោរបិទទៀត។ ទោះបីជាយ៉ាងណាក្តីលោកនិងដាក់កម្លាំងតាមដានបន្ថែមទៀត ក្រែងលមានករណីលួចលេងល្បែងស៊ីសងខុសច្បាប់បន្ត។

អធិការក្រុងប៉ោយប៉ែតបានបញ្ជាក់ថា បើសិនជាមានករណីបើកលេងល្បែងស៊ីសងបញ្ជល់មាន់ខុសច្បាប់ ដែលក្រុមជនខិលខូច តែងតែលេងចល័តពីកន្លែងមួយទៅកន្លែងមួយ ដើម្បីបង្វែងដានសមត្ថកិច្ច នោះសូមឱ្យពលរដ្ឋ ប្រញាប់រាយការណ៍មកសមត្ថកិច្ច ដើម្បីមានវិធានការចុះបង្ក្រាបឲ្យបានទាន់ពេលវេលា៕

ប្រជាពលរដ្ឋក្នុងមូលដ្ឋានអបអរសាទររាល់ចំណាត់ការនិងក្រោមការយកចិត្តទុកដាក់របស់មន្ត្រីជំនាញអធិការក្រុងប៉ោយប៉ែតក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក សៅ សារឿន អធិការក្រុង តែងតែគិតគូដល់សុវត្ថិភាពជាចំបងជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជានិច្ចរាល់ពេលបងប្អូនប្រជាពលរដ្ឋរាយការណ៍ថាមានបទល្មើសជាក់ស្ដែងដើម្បីភូមិឃុំមានសុវត្ថិភាព។ ដោយចាន់ថា!!!



No comments