កូនកន្ធាយពងកន្ធាយនិងកូនទាជាច្រើនក្បាល់និងគ្រាប់អត់ច្បាប់អនុញ្ញាតត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាលចាប់ឃាត់!!!
ខេត្តកណ្តាល៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ ឈឿន សុចិត្ត ស្នងការនៃនស្នងការដ្ឋាននគរបាលខេត្តកណ្តាលកាលពីថ្ងៃពុធថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២២និង៣០នាទី កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចមសហការជា មួយកម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល បានបើកប្រតិបត្តិការដ៏ស្វិតស្វាញមួយក្នុងការតាមចុះឃាត់រថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ 2A-0318 នៅចំណុចផ្លូវជាតិលេខ១ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ពាក់ព័ន្ធករណីសង្ស័យនាំចូលសត្វកន្ធាយនិងកូនទាពីប្រទេសវៀតណាមគ្មានច្បាប់អនុញ្ញាត។
តាមប្រភពព័ត៌មានពីលោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឲ្យបណ្ដាញព័ត៌មានអោយដឹងនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះថា អ្នកបើកបររថយន្តមានឈ្មោះ សោម សារឿន ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិថ្នល់ពាម ឃុំអង់ស្រែ ស្រុករមៀសហែក ខេត្តស្វាយរៀង មុខរបរនអ្នកបើកបរ និងឈ្មោះ កែវ តូ ភេទប្រុសអាយុ៣៨ឆ្នាំ រស់នៅភូមិថ្នល់ពាម ឃុំអង្គប្រស្រែ ស្រុករមៀសហែក ខេត្តស្វាយរៀង មុខរបរ ព្រូឡាន។
លោកឧត្តមសេនីយ៍ត្រី លី សុជាតិ បានឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបខាងលើនេះ កម្លាំងជំនាញបានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ រថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខព្រៃវែង 2A-0318 មួយគ្រឿង, សត្វកន្ធាយចំនួន៣១កេស ស្មើនឹង៨២១.៤Kg ស្មើនឹង១០១៧ក្បាល, កូនកន្ធាយចំនួន៤កេស ស្មើនឹង៤២០កូន,ពងសត្វកន្ធាយ ចំនួន១កេសស្មើនឹង៧kg ចំនួនប្រហែល៥០០គ្រាប់, កូនទាចំនួន២០កេស ស្មើនឹង២០០០កូន។
លោកឧត្ដមសេនីយ៍ស្នងការរងបានបន្ថែមថា ចំពោះវត្ថុតាងសត្វកន្ធាយបានយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ រីឯកូនទាបានប្រគល់ឱ្យមន្ត្រីបសុពេទ្យប្រចាំក្រុងតាខ្មៅដើម្បីអនុវត្តតាមនីតិវិធីបន្ត និងមធ្យោបាយរថយន្តរក្សាទុក នៅស្នងការដ្ឋានខេត្តកណ្តាលរងចាំការបញ្ចប់និតិវិធីពីរខណ្ឌរដ្ឋបាលជលផលនិងបសុពេទ្យ៕ដោយចាន់ថា!!!
No comments