សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងសង្វៀនមាន់ជល់និងអាប៉ោងបង្ក្រប់ក្នុងផ្ទះវីឡាដ៏ធំស្កឹមស្កៃ ក្នុងស្រុកស៊ីធរកណ្តាល កំពុងតែដំណើរការយ៉ាងរលូនបែបជាអាជ្ញាធរខេត្តមិនហ៊ានបង្ក្រាបរឺក៏-វគ្គ1A

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តព្រៃវែង៖ផ្សាយចេញនៅថ្ងៃទី២០.០២.២០២២ ទីតាំងល្បែងស៊ីសងខុសច្បាប់ដុះស្លែ «មាន់ជល់ បង្កប់អាប៉ោង» ក្នុងផ្ទះវីឡាដ៏ស្កឹមស្កៃ ស្ថិតនៅក្នុងភូមិ​ស្វាយ​សាក់ ឃុំ​ពោធិ៍​ទី ស្រុក​ស៊ីធរ​កណ្តាល ខេត្ត​ព្រៃវែង កំពុងតែបើកដំណើរការរាល់ថ្ងៃយ៉ាងរលូនបែរជាអាជ្ញាធរក្នុងមូលដ្ឋាននិងអាជ្ញាធរខេត្តព្រៃវែងមិនមានវិធានការចុះបង្ក្រាបទៅវិញរឺក៏ជា។

ពលរដ្ឋជាច្រើនកំពុងតែរិះគន់ចំៗទៅលើអាជ្ញាធរនៅក្នុងមូលដ្ឋានស៊ីធរកណ្ដាលថា៖មិនអើពើក្នុងការចុះបង្ក្រាបល្បែងស៊ីសងទាល់តែសោះឬមានការបណ្ដែតបណ្ដោយឬបើកដៃមានការលេងល្បែងស៊ីសងរឺមិនគោរពទៅតាមការណែនាំប្រមុខរាជរដ្ឋាភិបាលនិងតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីចូលរួមទប់ស្កាត់នៃការរីករាលដាលពីជំងឺ(កូវីដ)ដែលតាបម្លែងខ្លួនឬ(អូមីក្រុង) សព្វថ្ងៃថ្នាក់ដឹកនាំកំពុងតែមមាញឹកនឹងការទប់ស្កាត់បែរជាអាជ្ញាធរនៅក្នុងមូលដ្ឋាននៅតែបណ្តោយមានការជួបជុំនិងល្បែងស៊ីសងទៅវិញឬក៏ផ្គើន!!!

ប្រជាពលរដ្ឋនិងមហាជនជាច្រើនបានលើកឡើងថាហេតុអ្វីល្បែងស៊ីសងបង្កប់នៅក្នុងផ្ទះវីឡាដ៏ស្កឹមស្កៃបានជាអាជ្ញាធរនៅក្នុងមូលដ្ឋានមិនហ៊ានបង្ក្រាបឬក៏មានឫទ្ធិអំណាចបារមីអ្វីដែលធ្វើឲ្យអាជ្ញាធរក្នុងមូលដ្ឋានដូចជាថ្នាក់ខេត្តមិនហានចុះបង្ក្រាប ឬចេះមន្តអាគមអាចបំបាំងភ្នែក។

ប្រជាពលរដ្ឋជាច្រើនកំពុងមានការព្រួយបារម្ភ និងភ័យខ្លាចយ៉ាងខ្លាំងថា៖ទីណាមានបើកល្បែងស៊ីសងមូលដ្ឋាននោះប្រាកដជានិងមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់.និងគោសផ្ទះប្រជាពលរដ្ឋជាក់ជាមិនខានដោយសារថាល្បែងសុីសងជាដើមចោមនៃបង្កើតបទល្មើស!

ប្រជាពលរដ្ឋជាច្រើនកំពុងតែរិះគន់ចំៗលោក សេង សាវ៉ន អធិការនគរបាលស្រុកស៊ីធរកណ្តាលហាក់បីដូចជាអសមត្ថភាពក្នុងការបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋាន។ ជៀសវាងប្រជាពលរដ្ឋមហាជនដាក់ការសង្ស័យទៅលើអាជ្ញាធមានកា រឃុបឃិត បើកភ្លើងខៀវ បង្កើតបទល្មើសក្នុងមូលដ្ឋានដើម្បីជាប្រយោជន៍។ជៀសវាងការរិះគន់និងការសង្ស័យរបស់ប្រជាពលរដ្ឋគួរតែចាត់មន្ត្រីជំនាញចុះពិនិត្យនិងធ្វើការបង្ក្រាបផង!!!

ប្រជាពលរដ្ឋជាច្រើនស្នើសុំលោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោក ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង គួរគប្បីចាត់មន្ត្រីជំនាញគណៈបញ្ជាការឯកភាពខេត្តនិងមន្ត្រីជំនាញនៃស្នងការខេត្តចុះស្រាវជ្រាវនិងធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង៕ជៀសវាងប្រជាពលរដ្ឋមហាជនមានការរិះគន់ដាក់ការសង្ស័យថាអាជ្ញាធរមូលដ្ឋាននិងអាជ្ញាធរខេត្តមានការឃុបឃិតនិងបើកភ្លើងខៀវជាប្រព័ន្ធបង្កើតបទល្មើសនៅក្នុងមូលដ្ឋានដើម្បីទទួលផលប្រយោជន៍និងលាភសក្ការៈ។គួរគប្បីចាត់មន្ត្រីជំនាញខេត្តចុះពិនិត្យនិងស្រាវជ្រាវបង្ក្រាប។ដើម្បីចូលរួមភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ជុំវិញការចុះផ្សាយខាងលើនេះ អង្គភាពសារព័ត៌មានយើង រង់ចាំការបំភ្លឺពី អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!

ការិយាល័យពន្ធ៖0967117744/017279124



No comments