Breaking News

លោកឧត្ដមសេនីយ៍ទោ​ ទិត​ វិសិដ្ឋ​ និងលោកឧត្ដមសេនីយ៍ត្រី​ ហេង​ ម៉ារ៉ា​ ស្នងការរង​បានដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែមករា​ និងលេីកទិសដៅបន្ដសម្រាប់ខែកុម្ភៈ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


លោកឧត្ដមសេនីយ៍ទោ​ ទិត​ វិសិដ្ឋ​ និងលោកឧត្ដមសេនីយ៍ត្រី​ ហេង​ ម៉ារ៉ា​ ស្នងការរង​បានដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែមករា​ និងលេីកទិសដៅបន្ដសម្រាប់ខែកុម្ភៈ!!!

ភ្នំពេញ៖នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៤:០០នាទី​ នៅសាលប្រជុំអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង​ លោកឧត្ដមសេនីយ៍ទោ​ ទិត​ វិសិដ្ឋ​ និងលោកឧត្ដមសេនីយ៍ត្រី​ ហេង​ ម៉ារ៉ា​ ស្នងការរង​ ទទួលការងារដឹកនាំនៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង រួមជាមួយលោកវរសេនីយ៍ឯក​ សុឹម​ ពិសិដ្ឋ​ អធិការនគរបាលខណ្ឌបឹងកេងកង​ បានដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែមករា​ និងលេីកទិសដៅបន្ដសម្រាប់ខែកុម្ភៈ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ ប្រជាជនចិន វៀតណាម ឆ្នាំ២០២២ នាពេលខាងមុខ។

ក្នុងកិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីលោក-លោកស្រី​ អធិការរង​ លោក-លោកស្រីនាយផ្នែក​ និងនាយប៉ុស្ដិ៍ទាំង០៧ និងមន្ត្រីពាក់ព័ន្ធចំណុះអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង៕ដោយចាន់ថា!!!



No comments