សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីជិះម៉ូតូឆក់កាបូបលុយ ត្រូវបានកម្លាំងចំរុះ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជាបន្តបន្ទាប់់!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីជិះម៉ូតូឆក់កាបូបលុយ ត្រូវបានកម្លាំងចំរុះ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជាបន្តបន្ទាប់់!!!

ភ្នំពេញ៖នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៤:០០នាទី កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ខាននគរបាលខណ្ឌឬស្សីកែវ បានធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ ជាបន្តបន្ទាប់់ ពាក់ព័ន្ធករណីជិះម៉ូតូឆក់កាបូបលុយ ប្រព្រឹត្តកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១២:៣០នាទី នៅចំណុចខាងលិចក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្លូវលេខ៦១ ភូមិ១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យត្រូវឃាត់ខ្លួនរួមមាន៖​ 

១- ឈ្មោះ ផល ស៊ែមប៉ាទ្រីក ភេទប្រុស ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅផ្ទះជួល ផ្លូវ៨០ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នុំពេញ។

២- ឈ្មោះ សេង វិច្ឆ័យ ភេទ ប្រុស ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះជួល ផ្លូវ ៨០ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ។

៣- ឈ្មោះសុទ្ធ ជីវ័ន្ដ ភេទ ប្រុស ជនជាតិខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះជួល ផ្លូវ៨០ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ទតាមនិតិវិធី៕ដោយចាន់ថា!!!



No comments