សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចុះធ្វើការឃាត់ខ្លួនជនសង្ស័យ ប្រុសស្រី ចំនួន០៥នាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀននៅក្រុងប៉ោយប៉ែត!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចុះធ្វើការឃាត់ខ្លួនជនសង្ស័យ ប្រុសស្រី ចំនួន០៥នាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀននៅក្រុងប៉ោយប៉ែត!!!

ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនប្រុសស្រីទាំងចំនួន០៥នាក់ បន្ទាប់ពីធ្វើការឃាត់និងសួរនាំនៅ នៅការិយាល័យជំនាញរួចកម្លាំងនគរបាលការិយាល័យជំនាញ បានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេតុ្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមនីតិវិធី នៅថ្ងៃទី២៥ខែមករា ឆ្នាំ២០២២នេះ។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ផែនការងារនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងនគរបាលការិយាជំនាញនិងកម្លាំងនគរបាលក្រុងប៉ោយប៉ែតបង្រ្កាបមុខសញ្ញាជួញដូរនិងប្រើប្រាស់្រនូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់និងវត្ថុតាងមួយចំនួនដើម្បីចូឡរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចផ្តល់ព័ត៌មានអំពីទីតាំងបន្ទាប់ជួល០១កន្លែងកំពុងធ្វើសកម្មភាពជួញដូរនិងប្រើប្រាស់សារធាតុញៀននៅក្នុងបន្ទប់ជួលរបស់ឈ្មោះ សាយ កញ្ញា ។

ក្រោយពីទទួលបានព័ត៌មាន និងមានបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង០៥និង៤០នាទីល្ងាចថ្ងៃទី២៤ខែមកករា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀននិងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះដល់ទីតាំងបន្ទប់ជួល ស្ថិតនៅក្នុងភូមិបាលិលេយ្យមួយ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនជនសង្ស័យមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនបានចំនួន០៥នាក់ ។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ផែនការងារនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា៖ជនសង្ស័យទាំង០៥នាក់ មានឈ្មោះដូចខាងក្រោម៖ 

១/-ឈ្មោះ សាយ កញ្ញា ភេទស្រី អាយុ២៩ឆ្នាំមុខសញ្ញាជួញដូរ, 

២/-ឈ្មោះ ជា ប្រុស ភេទប្រុស អាយុ៣៥ឆ្នាំ,  

៣/-ឈ្មោះ នួន ខួច ភេទប្រុស អាយុ២៩ឆ្នាំ , 

៤/-ឈ្មោះ ហ៊ុន ញ៉ាញ់ ភេទប្រុស អាយុ៣១ឆ្នាំ,  

៥/-ឈ្មោះ ផូ សុភាក់ ភេទប្រុស អាយុ៣៧ឆ្នាំ ០៤នាក់ជាមុខសញ្ញាប្រើប្រាស់នឹងបានចាប់យកវត្ថុតាង នឹងសម្ភារះរួមមាន៖ ១-ម្សៅក្រាមសថ្លា ០៨កូនថង់, ២-ថ្នាំគ្រាប់ពណ៌ក្រហមWy ចំនួន១៨កូនថង់ ស្មើចំនួន២០៣គ្រាប់, ៣-កូនជញ្ជីងចំនួន០១, ៤-ទូរស័ព្ទចំនួន ០១គ្រឿង, ៥-ឧប្បករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ផែនការងារនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងទៀតថា៖ជនសង្ស័យមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនប្រុសស្រីទាំង០៥នាក់ បន្ទាប់ពីធ្វើការឃាត់និងសួរនាំនៅ ការិយាល័យជំនាញរួចកម្លាំងនគរបាលការិយាល័យជំនាញ បានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេតុ្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមនីតិវិធី នៅថ្ងៃទី២៥ខែមករា ឆ្នាំ២០២២នេះផងដែរ៕






No comments