ប្រជាពលរដ្ឋស្នើសុំឯកឧត្តមអភិបាលខេត្តត្បូងឃ្មុំ និង លោកស្នងការខេត្តសូមមានវិធានការចុះបង្ក្រាបទីតងបនល្បែងស៊ីសងអាប៉ោងនិងសង្វៀនជល់មាន់ ជ្រកក្រោមកាសុីណូគ្មានយីហោស្ថិតនៅក្នុងមូលដ្ឋានឃុំដា ស្រុកមេមត់!!!
ប្រជាពលរដ្ឋស្នើសុំឯកឧត្តមអភិបាលខេត្តត្បូងឃ្មុំនិងស្នងការខេត្តសូមមានវិធានការចុះបង្ក្រាបទីតាំងបនល្បែងស៊ីសងអាប៉ោងនិងសង្វៀនជល់មាន់ ជ្រកក្រោមកាសុីណូគ្មានយីហោស្ថិតនៅក្នុងមូលដ្ឋានឃុំដា ស្រុកមេមត់!!!
ខេត្តត្បូងឃ្មុំ៖ផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ទីតាំងបនល្បែងស៊ីសងអាប៉ោងនិងសង្វៀនបញ្ជល់មាន់ ភ្នាល់ដាក់លុយរាប់ពាន់រាប់មុឺនដុល្លាក្នុងមួយគូៗ ជ្រកក្រោមកាសុីណូគ្មានយីហោស្ថិតនៅក្នុងមូលដ្ឋានឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កំពុងតែបើកដំណើរការយ៉ាងគគ្រឹកគគ្រេង ដោយមិនខ្លាចញញើតច្បាប់បន្តិចសោះ។រឺក៏មន្រ្តីអាជ្ញាធរក្នុងខេត្តមិនហ៊ានបង្រ្កាប ទោះបីជាដឹងថា ការបើកលេងល្បែងមានពលរដ្ឋខ្មែរចូលលេងល្បែងភ្នាល់ ជារឿងខុសច្បាប់ក៏ដោយ ធ្វើអោយប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំរិះគន់លើអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន។ជៀសវាងប្រជាពលរដ្ឋនិងមហាជនដាក់ការសង្ស័យថា ទីតាំងបនល្បែងមួយនេះជាឆ្នាំងបាយរបស់មន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធមិនអាចខ្វះបានហើយមើលទៅ? ទើបមិនបង្ក្រាប។
បងប្អូនប្រជាពលរដ្ឋជាច្រើនក៏ដូចជាមហាជនសង្កេតឃើញមានទីតាំងល្បែងបញ្ជល់មាន់អាប៉ោងជ្រកក្រោមកាសុីណូគ្មានយីហោមូលដ្ឋានឃុំដា ស្រុកមេមត់ កំពុងបើកដំណើរការអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងដោយចំហ។បែជាអាជ្ញាធរមានសមត្ថកិច្ចក្នុងខេត្តត្បូងឃ្មុំគ្មានវិធានការទប់ស្កាត់និងចុះបង្ក្រាប (ពោល)គឺកំពុងផ្គើននឹងបទបញ្ជាប្រមុខរាជរដ្ឋាភបាលដែលបានប្រគល់អំណាចដល់រដ្ឋបាលខេត្ត ជាពិសេសគឺផ្គើននឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលយ៉ាងច្បាស់ក្រឡែតតែម្តង។
ប្រជាពលរដ្ឋនិងមហាជនបន្តទៀតថា៖សកម្មភាពព្រងើយកន្តើយរបស់សមត្ថកិច្ចជំនាញ ក៏ដូចជារដ្ឋបាលខេត្តត្បូងឃ្មុំ បែបនេះបញ្ជាក់ឲ្យឃើញថា៖ សមត្ថកិច្ចនិងម្ចាស់អាជីវកម្មទំនងបានត្រូវគ្នាជាប្រពន្ធ័ ដើម្បីតែលាភសក្ការៈប្រចាំខែ ជាពិសេសមន្ត្រីពាក់ព័ន្ធចាប់ពីថ្នាក់ភូមិឃុំ ស្រុក ដល់ខេត្ត ទើបមន្ត្រីជំនាញពាក់ព័ន្ធ នាំគ្នាធ្មេចភ្នែក ធ្វើជាគរថ្លង់ មិនដឹងមិនឮរាល់សកម្មភាពខុសច្បាប់ក្នុងទីតាំងបនល្បែងមួយនេះ។
រាជរដ្ឋាភិបាលបានផ្តល់អាជ្ញាប័ណ្ណឱ្យបើកមជ្ឈមណ្ឌលកំសាន្តកាសុីណូក៏ពិតមែន ប៉ុន្តែ រាល់ល្បែងសុីសង គឺដាច់ខាតគ្មានសង្វៀនល្បែងភ្នាល់ជល់មាន់ អាប៉ោងនោះទេ ម្យ៉ាងទៀតភ្ញៀវជាជនជាតិខ្មែរ មិនត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាត ឱ្យចូលលេងល្បែងភ្នាល់ក្នុងកាសុីណូឡើយ។
ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ សូមអំពាវនាវទៅដល់ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នឹងលោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ សូមមេត្តាចាត់មន្ត្រីជំនាញក្រោមឪវាទ ចុះបង្ក្រាបទប់ស្កាត់ទីតាំងល្បែងស៊ីសងខាងលើនេះផងទាន៕
ប្រជាពលរដ្ឋស្នើសុំឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនរគបាលជាតិ ជាពិសេស សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាចាត់មន្ត្រីជំនាញ ចុះពិនិត្យនិងចុះធ្វើការបង្ក្រាប ដើម្បីចូលរួមទប់ស្កាត់ និងគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងតាមការណែនាំពីក្រសួងសុខាភិបាល ៣កុំ ៣ការពារជាដើមនោះ។ការបើកឲ្យមានល្បែងសុីសងខុសច្បាប់បែបនេះគឺតែងតែកើតមានឡើងនូវអំពើហិង្សាក្នុងគ្រួសារ បែកបាក់ប្រពន្ធកូន លក់ទ្រព្យសម្បត្តិដ៍មានតម្លៃយកទៅបញ្ចាំឬលក់លេងល្បែងអស់ និងអាចឈានដល់មានអំពើ ចោរកម្ម លួច ឆក់ ប្លន់ជាដើម៕
ជុំវិញពាក់ព័ន្ធចុះផ្សាយព័ត៌មានខាងលើអង្គភាពសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ធ្វើការ៕
តាមរយៈលេខ0967117744/017279124 សូមអគុណ
No comments