សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

អុញនោះ៖រដ្ឋបាលក្រុងប៉ោយប៉ែតលេងមែនទែនហើយបើ ម្ចាស់សំណង់ ១៤តូបមិនរុះរើចេញទេនិងសុំគោលការណ៍ពីព្រះរាជអាជ្ញាដើម្បីអនុវត្តតាមផ្លូវច្បាប់!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


អុញនោះ៖រដ្ឋបាលក្រុងប៉ោយប៉ែតលេងមែនទែនហើយបើ ម្ចាស់សំណង់១៤តូបមិនរុះរើចេញទេនិងសុំគោលការណ៍ពីព្រះរាជអាជ្ញាដើម្បីអនុវត្តតាមផ្លូវច្បាប់!!!

ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករាឆ្នាំ២០២២នេះ  ដោយមានការយកចិត្តទុកដាក់ចង្អុលបង្ហាញពីលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោក កែវ តារារស្មី អភិបាលរងក្រុងប៉ោយប៉ែតបានដឹកនាំក្រុមការងារចម្រុះចុះបាញ់ថ្នាំតម្រូវអោយម្ចាស់សំណង១៤តូបគ្មានច្បាប់អនុញ្ញាត សាងសង់រំលោភលើដីចំណីផ្លូវដើម្បីធ្វើការរុះរើចេញ ទីតាំងនេះនៅខាងកើតផ្សារត្រី ស្ថិតនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យត្រូវ បើមិនរុះរើចេញវិញទេអាជ្ញាធរនិងអនុវត្តវិធានការច្បាប់។

ក្រុមការចម្រុះរបស់រដ្ឋបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោក កែវ តារារស្មី អភិបាលរងក្រុងប៉ោយប៉ែត បានចុះបាញ់ថ្នាំតម្រូវម្ចាស់តូបលក់ ដែលបានសាងសង់តូបលក់ដូររំលោភលើដីចំណីផ្លូវ និងគ្មានច្បាប់អនុញ្ញាត រួមទាំងផ្គើនទៅសេចក្តីណែនាំ រដ្ឋបាលក្រុងប៉ោយប៉ែត រុះរើចេញ។

ស្របតាមសេចក្តីណែនាំរបស់រដ្ឋបាលក្រុងប៉ោយប៉ែត លោក កែវ តារារស្មី បានណែនាំដល់តំណាងម្ចាស់តូបឲ្យធ្វើកិច្ចសន្យា ផ្តិតមេដៃ រុះរើតូបផ្នែកដែលចូលដីចំណីផ្លូវចេញវិញ ក្នុងគោលបំណងទប់ស្កាត់សំណង់គ្មានច្បាប់អនុញ្ញាត ការពារសណ្តាប់ធ្នាប់សារណៈ និងរក្សាសោភ័ណ្ឌភាពក្រុង រួមទាំងតម្រូវឲ្យម្ចាស់សំណង់បំពេញបែបបទស្នើសុំលិខិតអនុញ្ញាតសាងសង់ និងបើកការដ្ឋានតាមនីតិវិធីច្បាប់ជាមុនសិន។

សំណង់ខាងលើសាងសង់បានប្រមាណ៩០ភាគរយហើយ និងមានអាជីវករចូលលក់ជាបណ្តើរៗហើយ ដែលការសាងសង់ដំបូងនោះ អាជ្ញាធរក៏បានចុះទៅណែនាំ និងឲ្យធ្វើការផ្អាកផងដែរ តែម្ចាស់សំណង់ផ្គើន ទៅសេចក្តីណែនាំរបស់អាជ្ញាធរទោះបីជាយ៉ាងណា លោក កែវ តារារស្មី បញ្ជាក់ថា បើម្ចាស់សំណង់នៅតែបន្តផ្គើន និងសុំគោលការណ៍ពីព្រះរាជអាជ្ញា អនុវត្តច្បាប់រុះរើ។

ប្រជាពលរដ្ឋជាច្រើនសង្ឃឹមថាម្ចាស់សំណង់សាងសង់ខុសបច្ចេកទេស ១៤តូបនិងចូលរួមអនុវត្តតាមការណែនាំរបស់រដ្ឋបាលក្រុងប៉ោយប៉ែតនិងសុំច្បាប់អនុញ្ញាតសាងសង់ អោយបានត្រឹមត្រូវ!!ជៀសវាងរដ្ឋបាលក្រុងប៉ោយប៉ែតអនុវត្តច្បាប់តឹងរឹងជាងនេះ!!

ដោយចាន់ថា!!






No comments