សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកវរសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែតនាំយកថវិកាបេឡាមរណៈសង្គ្រោះប្រគល់ជូនគ្រួសារសព

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


លោកវរសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែតនាំយកថវិកាបេឡាមរណៈសង្គ្រោះប្រគល់ជូនគ្រួសារសព

ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃសុក្រទី ២៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៩និង០០នាទី លោកវរសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងក្រោមឱវាទ បាននាំយកថវិកាបេឡាមរណៈសង្គ្រោះប្រគល់ជូនគ្រួសារនៃសព។

គណៈកម្មាធិការសមាគមអតីតយុវជនខេត្តសហការជាមួយគណៈកម្មាធិការយុវជនក្រុងប៉ោយប៉ែតដឹកនាំលោកវរសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែតជាប្រធាន ស.អ.ក.ក្រុងប៉ោយប៉ែតបានសហការជាមួយគណៈកម្មាធិការយុវជនសង្កាត់ប៉ោយប៉ែតដើម្បីនាំយកថវិកាបេឡាមរណៈសង្គ្រោះចំនួន៤លានរៀលចុះប្រគល់ជូនគ្រួសារសពនៃសព ឈ្មោះ ឆេង ដម ទទួលមរណភាពដោយជំងឺក្រិនថ្លើមនៅថ្ងៃទី១៧ ខែមករា ២០២២ស្ថិតក្នុងភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ដែលអ្នកទទួលបណ្តាំឈ្មោះ ឆេង ប៊ុនណា ភេទស្រីត្រូវជាកូន។

ដោយមានការចូលរួមដោយកម្លាំងកងរាជអាវុធហត្ថនិងកម្លាំងយោធានឹងនិងលោកចៅសង្កាត់រួមទាំងមេភូមិក្បាល។

រាយការណ៍ដោយ៖លោកព្រឿនសាវុន






No comments