សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ជនសង្ស័យ៣នាក់ត្រូវបានកំលាំងជំនាញ នៃអធិការនគរបាលខណ្ឌច្បារអំពៅ ចាប់តាមដីកា ករណីជួញដូរខុសច្បាប់នៃសារធាតុញៀន!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ជនសង្ស័យ៣នាក់ត្រូវបានកំលាំងជំនាញ នៃអធិការនគរបាលខណ្ឌច្បារអំពៅ ចាប់តាមដីកា ករណីជួញដូរខុសច្បាប់នៃសារធាតុញៀន!!

ភ្នំពេញ៖នៅថ្ងៃទី 0៤ ខែ ឆ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៤ និង ៣០នាទី កំលាំងនគរបាលប៉ុស្តិ៍ក្បាលកោះ  នៃអធិការនគរបាលខណ្ឌច្បារអំពៅ បានសហការណ៍ជាមួយកំលាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់  ត្រង់ចំនុចភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ពីបទ : ចាប់តាមដីកា និងជួញដូរ រក្សាទុកដោយខុសច្បាប់នៃសារធាតុញៀន ព្រមទាំងប្រើប្រាស់អាវុធ ខុសច្បាប់

១-ជនសង្ស័យឈ្មោះ ស៊ឹម ចិត្រា ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានដីកាចាប់ខ្លួនលេខ ៥៩០ ដចន ចុះថ្ងៃទី ៣០.០៨.២០១៨ ចេញដោយលោក តុប ឈុនហេង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ 

២. ជនសង្ស័យឈ្មោះ អ៉ឹម សុវិចិត្រ  ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ 

៣. ជនសង្ស័យឈ្មោះ ខាត់ ឧត្តម ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ

អ្នកទាំង ០៣ នាក់ ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ដកហូតបានវត្ថុតាងរួមមាន៖

- ក្រាមពណ៍សថ្លា ១១ កញ្ចប់ថង់តូច។

- អាវុធខ្លី ០១ ដើម ម៉ាក់ កា៥៩ (K 59) លេខ ៧៦៧៦ បង់ចំនួន ០១ និង គ្រាប់ចំនួន ០២គ្រាប់។ 

លទ្ធផលតេស្តទឹកនោមវិជ្ជមាន (មានសារធាតុញៀន)។

លទ្ធផលតេស្តស្វែងរកជំងឺ COVID-19 អវិជ្ជមាន(គ្មានជំងឺកូវីត១៩)។ដោយចាន់ថា!!!



No comments