សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្ដម ដួង តារា អញ្ជើញនាំយកអំណោយចុះចែកជូនពលរដ្ឋ ២០០គ្រួសារ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្ដស្វាយរៀង៖នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្ដម ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី អញ្ជើញចុះចែកអំណោយ ជូនដល់ប្រជាពលរដ្ឋចំនួន២០០គ្រួសារ ស្ថិតនៅសង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ពិធីនេះមានការសហការរៀបចំឡើងដោយលោក សោម សុធា អគ្គនាយកគម្រោងអចនព្រទ្យភូមិមរតក ក្រុងស្វាយរៀង ដោយមានការចូលរួមពីឯកឧត្ដមសុខ រស់ អភិបាលរងខេត្តស្វាយរៀង លោកអភិបាលក្រុង អាជ្ញាធរដែនដីប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

អំណោយដែលប្រជាពលរដ្ឋទទួលបាន គឺក្នុងមួយគ្រួសារទទួលបានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន។

ឯកឧត្ដម ដួង តារា បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែបានរំដោះប្រជាពលរដ្ឋឲ្យរួចផុតពីរបបប្រល័យពជសាសន៍ ប៉ុល ពត ប៉ុណ្ណោះទេ តែក្នុងកាលៈទេសៈដ៏លំបាកនេះ សម្ដេចបានសង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជាឲ្យរួចផុតពីជំងឺរាតត្បាតកូវីដ-១៩ តាមរយៈការគ្រប់គ្រងស្ថានការណ៍បានល្អ និងជំរុញឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា អនុវត្តវិធានការ៣កុំនិង៣ការពារបានខ្ជាប់ខ្ជួន ថែមទាំងបើកដំណើរប្រទេសឡើងវិញលើគ្រប់វិស័យផងដែរ។

ឯកឧត្ដម បានថ្លែងបន្តថា កត្តាដែលអាចវិនិយោគទៅលើវិស័យផ្សេងៗបាន ដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ សន្តិភាពនេះមិនអាចកើតឡើងដោយឯកឯងបាននោះទេ បើគ្មានសម្ដេចតេជោ ហ៊ុន សែន ជាអ្នកដឹកនាំដ៏ឆ្នើម និងឈ្លាសវៃក្នុងការស្វែងរកសន្តិភាពជូនជាតិមាតុភូមិ ហើយបានប្រែក្លាយប្រទេសពីចំណុចសូន្យឲ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

លោក សោម សុធា ក៏បានបង្ហាញចំណាប់អារម្មណ៍ និងថ្លែងអំណរគុណចំពោះឯកឧត្ដម ដួង តារា ដែលបានឆ្លៀតពេលមកចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រនៅសង្កាត់ចេក ក្រុងស្វាយរៀង នាថ្ងៃនេះហើយទាំងនេះ បានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ចំពោជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងបរិបទជំងឺកូវីដ-១៩ រាលដាលនៅក្នុងសហគមន៍៕





No comments