សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

រថយន្តធុនធំប្រភេទសណ្ដោងមួយគ្រឿងបើកបរមិនប្រយ័ត្នដាច់ទ្រុងចេញជាពី!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖មានករណីរថយន្តធុនធំ១គ្រឿងប្រភេទសណ្ដោងរម៉កបើកបរមកដល់ចំណុចកើតហេតុរង្វង់មូលនាងនាគបណ្ដាលឱ្យរបូតដាច់ទ្រង់ចេញពីក្បាលរថយន្តសណ្ដោងបង្កឲ្យមានការភ្ញាក់ផ្អើលនិងមានការកក់ស្ទះហេតុនេះនៅ ថ្ងៃទី ១៣.១២.១០២១វេលាម៉ោង០២និង៣០នាទីរសៀលបណ្ដោយផ្លូវថៃហ្គ័រស្ថិតក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បុរសបើករថយន្តមិនស្គាល់អត្តសញ្ញាណនិងរថយន្តមិនស្គាល់ម៉ាកមានស្លាកលេខ(ភ្នំពេញ៖3D-0777)(ក្បាលរថយន្ត)និងស្លាកលេខទ្រុងក្រោយ(ភ្នំពេញ៖4A-2764) បានប្រាប់អង្គភាព(រស្មីក្រុងតាខ្មៅ )អោយដឹងថាមុនកើតហេតុខ្លួនបើកបររថយន្តពីរចំណុចផ្លូវថៃហ្គឺឆ្ពោះទៅ ក្រុងតាខ្មៅមកដល់ចំណុចកើតហេតុបណ្ដាលឱ្យទ្រង់រថយន្តដាច់ចេញពីក្បាលរថយន្តដោយសារតែបាក់បណ្ដូលដែកសណ្ដោងបណ្ដាឲ្យក្រឡាប់ទ្រុងតែម្ដងតែមិនបង្កឱ្យរបួសស្នាមដល់អ្នកដទៃទេ។

ក្រោយពីកើតហេតុកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ព្រែកថ្មីសហការជាមួយកម្លាំងសមត្ថកិច្ចរាចរណ៍ខណ្ឌច្បារអំពៅបានសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវថៃហ្គ័រឆ្ពោះទៅ ក្រុងតាខ្មៅនិងបញ្ចៀសការកកស្ទះ។

រីឯរថយន្តបង្កហេតុដោយខ្លួនឯងមិនប៉ះពាល់អ្នកដ៏ទៃត្រូវបានក្រុមហ៊ុនធ្វើការស្ទូចយកទំនិញចេញហើយនឹងយកទៅជួសជុលនៅ ក្រុមហ៊ុនវិញ។ដោយចាន់ថា!!!




No comments