ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត!!!
ខេត្តបន្ទាយមានជ័យ ៖នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យ និងដោះស្រាយកិច្ចការសំខាន់ៗមួយចំនួនប្រចាំខែធ្នូ។
កិច្ចប្រជុំមានរបៀបវរៈសំខាន់ៗមួយចំនួនដូចខាងក្រោម:
១.ត្រួតពិនិត្យលទ្ធផលការងារស្រាវជ្រាវការទន្ទ្រានកាន់កាប់ដីរដ្ឋក្នុងដែនព្រៃលិចទឹកនៅតំបន់ទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងត្រៀមដាំដើមឈើ កូនឈើឡើងវិញនៅដីតំបន់២ តំបន់៣ដែលបានប្រមូលមកជាទ្រព្យសម្បត្តិរដ្ឋវិញ
២.ប្រជុំត្រៀមរៀបចំការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០-២០២១ នាថ្ងៃទី២៧-២៨ ខែធ្នូខាងមុខនេះ
៣.ត្រៀមលក្ខណៈរៀបចំកម្មវិធីសម្ភោធផ្លូវជាតិលេខ៥ នាពេលខាងមុខនេះ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន៕ដោយលោកសៅកុសលហៅ០៤..!!!
No comments