សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ក្រុមចោរប្លន់ម៉ូតូ​ ចំនួន៥នាក់ ត្រូវបានចាប់ខ្លួនហើយនិងអ្នកទទួលទិញម្នាក់​​ បន្ទាប់ពីប្លន់ម៉ូតូប្ដីប្រពន្ធមួយគូរ នៅខណ្ឌពោធិ៍សែនជ័យ!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ ផ្សាយនៅថ្ងៃទី១៧ខែធ្នូឆ្នាំ២០២១វេលាម៉ោង០៨:១០នាទី កម្លាំង​សមត្ថកិច្ចបានឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​ជា​មុខសញ្ញា​ធាក់​ប្លន់​ម៉ូតូ​ពី​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​នាពេល​រាត្រី​ និង​អ្នកទទួល ផល​ចោរកម្ម​ម្នាក់ទៀត​។ប្រតិបត្តិការនេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​អញ្ចាញ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​បានឱ្យដឹង​ថា ជនសង្ស័យ​ខាង​លើ​ជា​មុខសញ្ញា​វាយ ធាក់​ផ្តួល​ម៉ូតូ​ពលរដ្ឋ​តាមផ្លូវ​នាពេល​រាត្រី​រួច​ប្លន់​តែម្តង​។

គួ​បញ្ជាក់ថា៖ កាលពី​យប់រំលងអាធ្រាត្រ​ឈានចូល​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២១ ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​ពី​ប្តី​ប្រពន្ធ​ពីរ​នាក់ម៉ាក​ suzuki និ​ច មួយគ្រឿង​ពណ៌​ស លាយ​ខៀវ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1TZ-9210 បានសម្រេច រួច​គេចខ្លួន​ដោយ​សុវត្ថិភាព នៅតាម​បណ្ដោយ​ផ្លូវ​បេតុង​ភូមិ​ចាក់​ជ្រូក​ សង្កាត់​សំរោងក្រោម ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានី​ភ្នំពេញ​។​

ជនរងគ្រោះ​ជាប្ដីមានឈ្មោះ​ ស៊ាន​ តុលា ភេទ​ប្រុស​ អាយុ២៨ឆ្នាំ មុខរបរ​ធ្វើ​ចុងភៅ ស្នាក់នៅ​ម្ដុំ​ក្បែរ​ផ្សារ​ព្រៃទា មាន​ស្រុកកំណើត នៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត​។​ ចំណែក​ប្រពន្ធមានឈ្មោះ ​ស្រីអូន អាយុ​៣០​ឆ្នាំ មុខរបរ​មេការ​នៅ​ហាង​មួយកន្លែង ស្នាក់នៅ​ជាមួយគ្នា​។​

ក្រោយពី​ទទួល​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​កម្លាំង​សមត្ថកិច្ច​ក៏​ធ្វើ​ការស្រាវជ្រាវ​រហូត​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​៥​នាក់ ​និង​អ្នកទទួលផល​ចោរកម្ម​ម្នាក់​ផងដែរ​។

ក្រោយ​ឃាត់ខ្លួន ​ជនសង្ស័យ​ទាំងអស់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បញ្ជូនទៅ​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ដើ​ម្បី​ចាត់ការ​តាមច្បាប់​ ចំណែក​បក្ខពួក​ដែល​នៅសេសសល់​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត៕​ដោយចាន់ថា!!!



No comments