សូមចូលរួមអបអរសាទរ លោកវរសេនីយ៍ឯក ឆេង សំអឿន ត្រូវបានប្រមុខថ្នាក់ដឹកនាំតែង តាំងជាស្នងការរងខេត្តកណ្តាល
គួរជម្រាបជូនផងដែរថា ដោយសារតែការខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារដោយមិនខ្លាចនឿយហត់ លះបង់សេចក្តីសុខផ្ទាល់ខ្លួន ក្នុងការការពារ សន្តិសុខ សុវត្ថិភាព សន្តិភាព និងសណ្ដាប់ធ្នាប់សាធារណៈបានល្អជូនអង្គភាព ប្រជាពលរដ្ឋនៅមូលដ្ឋាន និងថ្នាក់ដឹកនាំ លោកវរសេនីយ៍ឯក ឆេង សំអឿន អត្តលេខ០៩៦៦៥ នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលក៏ត្រូវបានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្រេចចេញសេចក្តីប្រកាសតែងតាំងជាស្នងការរងទទួលផែនសណ្ដាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលតាមសំណើរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ នេះបើយោងតាមប្រកាសលេខ៣២០១ប្រ.ក ស្ដីពីការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងដំឡើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ចុះហត្ថលេខាដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលបណ្ដាញសារព័ត៌មានទើបទទួលបាននៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នេះ។
នៅក្នុងប្រការ១ ត្រូវបានផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដូចមានឈ្មោះខាងក្រោម៖
១.លោកវរសេនីយ៍ឯក ឆេង សំអឿន អត្តលេខ០៩៦៦៥ នាយការិយាល័យចរាចរណ៍ផ្លូវគោក ត្រូវបានប្រកាសតែងតាំងជាស្នងការរងទទួលផែនសណ្ដាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។
២. លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី អត្តលេខ៥៦៥២១ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលត្រូវបានប្រកាសតែងតាំងជាស្នងការរងទទួលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល៕
No comments