សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២ របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបាត់ដំបង ៖រសៀលថ្ងៃសៅរ៍ ៧កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាទទួលបន្ទុក ខេត្តបាត់ដំបង ព្រៃវែង និងខេត្តបន្ទាយមានជ័យ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២ របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង នៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ។ 

ក្នុងពិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួម ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង និងលោក លោកស្រី ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុង ស្រុក ព្រមទាំងសមាជិក សមាជិកា ក្រុង ស្រុក មួយចំនួនទៀត អញ្ជើចូលរួមតាមរយៈប្រព័ន្ធបញ្ជូនសម្លេង និងរូបភាព (Zoom) ។ដោយ  ភៅ សុភ័ក្ត្រ០៣!!!



No comments