លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល អមដំណើរឯកឧត្តម គង់ សោភ័ណ្ឌអភិបាលខេត្ត ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យការរៀបចំកម្មវិធី ត្រៀមទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់គណៈប្រតិភូក្រសួងមហាផ្ទៃ គណៈប្រតិភូស្ថានទូត!!!
ខេត្តកណ្តាល៖នាព្រឹក ថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាលអមដំណើរឯកឧត្តម គង់ សោភ័ណ្ឌអភិបាលខេត្ត ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យការរៀបចំកម្មវិធី ត្រៀមទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់គណៈប្រតិភូក្រសួងមហាផ្ទៃ គណៈប្រតិភូស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងស្ថានទូត អូស្ត្រាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដីឥដ្ឋ និងអង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលស្រុកកៀនស្វាយ៕
ដោយលោកចាន់ថា!!!!
No comments