លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងផែនការងារធនធានមនុស្ស ជួបសំណេះសំណាលនិងពង្រឹងការងារដល់កងកម្លាំងនគរបាលនៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង!!
ខេត្តបាត់ដំបង៖នៅព្រឹកថ្ងៃ អង្គារ ១១រោចខែកត្តិកឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះដោយ បានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងផែនការងារធនធានមនុស្សនៃ ស្នងការដ្ឋានសបានចុះជួបសំណេះសំណាលជាមួយលោក លោកស្រី ជាថ្នាក់ដឹកនាំ ក្នុងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង មានលោក លោកស្រី ជាអធិការ អធិការរង នាយ នាយរងផ្នែកជំនាញ នាយ ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០ក្នុងក្រុងបាត់ដំបង។
ជាមួយនឹងការជួបសំណេះសំណាលនេះលោកស្នងការរងមានយោបល់ជម្រាបជូនលោក លោកស្រី នូវ ខ្លឹមសារដូចដូចខាងក្រោម៖
១-ការអនុវត្តវិន័យរបស់កងម្លាំងនគរបាលជាតិ០០៦បបជ
២-ពង្រឹងសាមគ្គីផ្ទៃក្នុងឱ្យបានល្អដើម្បីស្តែងឱ្យឃើញពីភាពរឹងមាំរបស់អង្គភាពជៀសវៀងឱ្យបានដាច់ខាតការបែកធ្លាយព័ត៌មានផ្ទៃក្នុង ទៅខាងក្រៅ ឬអង្គភាពផ្សេងទៀត
៣-ពង្រឹងលើការប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ ឱ្យបានត្រឹមត្រូវ ក្នុងម៉ោងការងារ
៤-អនុវត្តកាយវិការរបៀប ឱ្យស្របតាមមេរៀនលំហាត់របៀប របស់នគរបាលជាតិថ្មី ឆ្នាំ២០២០
៥-គោរពតាមឋានានុក្រមនៃការអនុវត្តការងារ ប្រចាំថ្ងៃ
៦-គោរពឱ្យតម្លៃគ្នាទៅវិញទៅមក រក្សាភាពទន់ភ្លន់ តែម៉ឺងម៉ាត់ ក្នុងការអនុវត្តការងារ
៧-បង្កើនប្រសិទ្ធភាពនៃការដឹកនាំ តាមរយ:ការបង្កើនសមត្ថភាពនៃភាពជាអ្នកដឹកនាំ ម៉ឺងម៉ាត់ ម៉ត់ចត់ ប្រាកដ ប្រជាលើការងារ ធ្វើជាគំរូល្អ និងរៀបចំការងារឱ្យត្រូវតាមជំនាញនិងវិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិ
៨-កម្លាំងដែលទើបចូលបម្រើការងារថ្មី ដែលមានវ័យនៅក្មេង ត្រូវខិតខំធ្វើការ បង្កើនសមត្ថភាព ចំណេះដឹង
៩-រៀបចំធ្វើបច្ចុប្បន្នភាព លើការសិក្សារបស់មន្ត្រីនគរបាលជាតិនៅក្នុងអង្គភាពនីមួយៗ
១០-ពង្រឹងលើការសហការការងារជាមួយស្ថាប័នពាក់ព័ន្ធផ្សេងទៀតនៅក្នុងមូលដ្ឋានឱ្យបានល្អ។
ចុងក្រោយលោកស្នងការរងបានប្រសិទ្ធិពរដល់ថ្នាក់ដឹកនាំ ក៏ដូចជាកងកម្លាំងនគរបាលចំណុះអធិការដ្ឋាន នគរបាលក្រុងបាត់ដំបងទាំងអស់ មានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច សូមអនុវត្តឱ្យបាននូវវិធានការ បីកុំនិងបីការពារ និងចៀសផុតពីជម្ងឺឆ្លង កូវីដ-១៩ ទាំងអស់គ្នា ដើម្បីបន្តភារកិច្ចរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។
ការជួបសំណេះសំណាលរបស់លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងផែនការងារធនធានមនុស្ស ជាមួយ ថ្នាក់ដឹកនាំនិងកងកម្លាំងក្នុងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានបញ្ចប់នៅនៅព្រឹកថ្ងៃដដែលនេះ ស្ថិតក្រោមបរិយាកាស រីករាយ និងស្និទ្ធស្នាល៕ ដោយភៅសុភ័ក្ត្រ០៣!!!
No comments