ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា សុីណា ឃួងស្រេង បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធបើកដំណើរការមន្ទីរសម្រាកព្យាបាល អូរ៉េនឃែនស័រ!!!
ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា សុីណា ឃួងស្រេង បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធបើកដំណើរការមន្ទីរសម្រាកព្យាបាល អូរ៉េនឃែនស័រ
ភ្នំពេញ៖នាព្រឹកថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា សុីណា ឃួងស្រេង បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធបើកដំណើរការមន្ទីរសម្រាកព្យាបាល អូរ៉េនឃែនស័រ ដែលមានទីតាំងតាមបណ្ដោយផ្លូវជាតិលេខ០៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕
អ្នកជំងឺមហារីកទាំងអស់ក្នុងរាជធានីភ្នំពេញនឹងមានសង្ឃឹមច្រើនក្នុងការសម្រាកព្យាបាលក្នុងស្រុក ដោយសម្ភារបរិក្ខារពេទ្យ និងម៉ាសុីនស្កេនទំនើបៗមាននៅក្នុងរាជធានីភ្នំពេញក្នុងមន្ទីរសម្រាកព្យាបាល អូរ៉េនឃែនស័រ និងមន្ទីរពេទ្យរដ្ឋ ឯកជនមួយចំនួនទៀត នឹងមានបន្តបន្ទាប់ជាច្រើនទៀត ដែលមានបំពាក់សម្ភារបរិក្ខារពេទ្យ និងម៉ាសុីនទំនើបៗក្នុងវិស័យសុខាភិបាល សម្រាប់អ្នកជំងឺសម្រាកព្យាបាល។ដោយចាន់ថា!!
No comments