សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ប្រជាពលរដ្ឋ ចំនួន២គ្រួសារ ស្នើសុំអោយអ្នកសារព័ត៌មាន ជួយផ្សព្វផ្សាយ ក្នុងករណី ដណ្តើមដីចំផ្លូវរដ្ឋ នៅភូមិត្រពាំងលាន ខេត្តតាកែវ វគ្គ១

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តតាកែវ៖ផ្សាយចេញនៅថ្ងៃទី១១ខែ វិច្ឆិកាឆ្នាំ២០២១យោងតាមការស្នើសុំ របស់ប្រជាពលរដ្ឋ នៅភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ដែលកំពុងមានទំនាស់ ដណ្តើមដីចំណីផ្លូវ ដោយម្ខាង មានលិខិតបញ្ជាក់ម្ចាស់ អចលនវត្ថុ ស្របច្បាប់ ប្លង់រឹង

លេខ:21020104-7014 

សន្លឹកផែនទីលេខ 5931-1126

លេខក្បាលដី7014 ចុះថ្ងៃទី5ខែតុលាឆ្នាំ2020 និងម្ខាងទៀត ស្ថិតនៅក្រោមលេសធ្លាប់អាស្រ័យផល នៅលើដីចំណីផ្លូវជាតិលេខ២

លោក កុច សាវឿនមេភូមិ ត្រពាំងលាន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងថា .ក្នុងករណីដីទំនាស់ខាងលើ គឺកើតឡើងមុខពេលលោក ឡើងជាប្រធានភូមិមកម្ល៉េះ គឺគាត់ទើបចូលកាន់តំណែងបានជាងមួយឆ្នាំ

ចំណែកលោកចាន់ យ៉ែម.មេឃុំចំបក់ បានឆ្លើយប្រាប់ក្រុមការងារអ្នកសារព័ត៌មានយើងថា.រឿងដីទំនាស់នេះ បានដោះស្រាយតាំងពីអាជ្ញាធរមូលដ្ឋាន ភូមិ.ឃុំ.រហូតដល់ស្រុកខេត្ត ក្នុងការសម្របសម្រួល ដោយសន្តិវិធី 

លោកពូមេឃុំចំបក់បានបន្តទៀតថា មិនមានអ្នកណាទៅយករបស់គាត់នោះទេ តែដោយសារកាលពីមុន ធ្លាប់មានឈ្មោះ ស៊ុំ ស៊ន និងប្រពន្ធ ឈ្មោះ ស៊ុន ម៉ៅ ធ្វើស្រែ ពិតប្រាកដមែន ហើយក៏បោះបង់ចោលទៅវិញ ក្រោយមកនៅឆ្នាំ២០១៥ បន្ទាប់ពីមានរោងចក្រ និងមានការស្ថាបនាផ្លូវ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ខេត្ត បានរៀបចំប្លង់ អចលនវត្ថុ ដែលបានដោយវាស់វែងពីចំណុចអាក់ ពីកណ្តាលទ្រូងផ្លូវ ៣២ម៉ែត្រ ហើយដី ធ្លាប់ធ្វើស្រែនោះ ក៏ក្លាយជាដីចំណីរបស់រដ្ឋ (ឈ្លោះគ្នាដណ្តើមដីចំណីផ្លូវរដ្ឋ នេះតាមសម្តី លោកមេឃុំបានប្រាប់

ឯកសារភ្ជាប់ជាវត្ថុតាង បានបញ្ជាក់យ៉ាងច្បាស់ថា ដីនៅចំណុចទីតាំងខាងលើ គឺជាដី កម្មសិទ្ធិស្របច្បាប់របស់ កែប ហាន យ៉ាងពិតប្រាកដ 

ក្រុមការងារអ្នកសារព័ត៌មាន រងចាំការឆ្លើយបំភ្លឺគ្រប់ ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ សូមអរគុណ៕ដោយតាខ្មៅ!!




No comments