សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកស្រី ម៉ែន ណារិន ជាម្ចាស់សំណង បានយកគ្រឿងចក្ររុះរើរួចហើយក្រោយពីអាជ្ញារក្រុងប៉ោយប៉ែតចុះត្រួតពិនិត្យសាងសង់ខុសចូលដីចំណីផ្លូវសាធារណរបស់រដ្ឋ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ៖ ចេញផ្សាយថ្ងៃទី១២.១១.២០២១ លោកស្រី ម៉ែន ណារិន ជាម្ចាស់សំណង បានយកគ្រឿងចក្ររុះរើរួចហើយក្រោយពីអាជ្ញារក្រុងប៉ោយប៉ែតចុះត្រួតពិនិត្យឃើញថាលោកស្រី សាងសង់ខុសបច្ចេកទេសនិងចូលដីចំណីផ្លូវសាធារណរបស់រដ្ឋតាមការជាក់ស្តែងនៅព្រឹកថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកស្រី ម៉ែន ណារិន ដែលជាម្ចាស់សំណង់បានចុះធ្វើការរុះរើហើយមុនការកំណត់របស់សាលាក្រុងប៉ោយប៉ែតបានដឹកនាំក្រុមការងារចម្រុះ ចុះត្រួតពិនិត្យឃើញថាកំពុងសាងសង់ចូលដីចំណីផ្លូវសាធារណរបស់រដ្ឋ ចំណុចផ្លូវកែង ទល់មុខចំណតរថយន្ត ស្ថិតនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត តម្រូវអោយរុះរើចេញវិញជាកំហិត ដោយការកំណត់រយះ៣ថ្ងៃដើម្បីឲ្យរុះរើសំណង់ចេញបើមិនស្តាប់តាមណែនាំ និងចាត់ការតាមនីតិវិធី។

សូមរំលឹកថា៖នៅថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ ២០២១លោក ខាត់ ធា នាយករងរដ្ឋបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យបានប្រាប់ថា បន្ទាប់ពីក្រុមការងារចម្រុះ ធ្វើការវាស់វែងឃើញថា សំណង់របស់ម្ចាស់ឈ្មោះ ម៉ែន ណារិន (ប្រុស) ខាងលើនេះពិតជាបានសាងសង់ចូលចំណីផ្លូវរដ្ឋពិតប្រកដមែន។ ដែលមានទទឹង២.៩ម៉ែត្រ បណ្តោយ១៤.៩ម៉េត្រ កំពស់៣.៤ម៉េត្រ ដោយសង់ចាក់ជាធ្នឹម រៀបឥដ្ឋ២០ជាប្រភេទសំណង់រឹង ដែលក្រុមការងារចម្រុះចុះធ្វើកំណត់ហេតុហៅម្ចាស់មកផ្តិតមេដៃ អោយរុះរើចេញវិញ។លោក ខាត់ ធា បញ្ចាក់ថា ជំហានដំបូងគឺក្រុមការងារចម្រុះ ធ្វើការហាមឃាត់មិនអនុញ្ញាតអោយសាងសង់បន្តទៀតទេ ដោយតម្រូវឲ្យម្ចាស់ផ្ទះ និងក្រុមការងារជាងដែលកំពុងសាងសង់ផ្តិតមេដៃ និងត្រូវរុះរើចេញវិញជាកំហិត បើមិនស្តាប់ក្រុមការងារនិងរៀបចំចាត់ការតាមនិតិវិធីច្បាប់៕

ដោយយោងតាមការណែនាំរបស់មន្រ្តីរដ្ឋបាលក្រុងប៉ោយប៉ែតលោកស្រី ម៉ែន ណារិន បានប្រាប់អង្គភាពសារព័ត៌មាន(រស្មីក្រុងតាខ្មៅ) បានឲ្យដឹងថាក្រោយពីការជូនដំណឹងរបស់សាលាក្រុងប៉ោយប៉ែតទុករយះពេលឱ្យ៣ថ្ងៃ!!បើគិតត្រឹមពីថ្ងៃប្រាប់មកដល់ថ្ងៃនេះគឺបានរយះពេល២ថ្ងៃលោកស្រីបានយកគ្រឿងចក្រមកធ្វើការកាយរុះរើចេញដើម្បីគឺជាការគោរពទៅតាមការណែនាំរបស់សាលាក្រុងប៉ោយប៉ែតហើយក៏ជាគំរូដល់បងប្អូនអាជីវកម្មមួយចំនួននៅតាមបណ្ដោយផ្លូវហ្នឹងដែរដើម្បីចូលរួមគោរពច្បាប់ហើយមិនបំពានលើផ្លូវដែលជាសម្បត្តិរបស់រដ្ឋ។(ព័ត៌មានបឋម)រាយការណ៍ដោយលោក សៅ កុសល ប៉ោយប៉ែត!!







No comments