សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក ស៊ុន គង់ ប្រធានមន្ទីបរិស្ថាននិងលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើគួរតែមានវិធានការទប់ស្កាត់បទល្មើសព្រៃឈើនឹងសិប្បកម្មកែច្នៃគ្រែរីកដូចផ្សិតគ្មានច្បាប់អនុញ្ញាតជាច្រើននៅឃុំខ្វាវស្រុកជីក្រែងផង!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តសៀមរាប៖ចេញផ្សាយថ្ងៃទី០៨.១១.២០២១ បទល្មើសព្រៃឈើដ៏ច្រើនសន្ធឹកសន្ធាប់ ស្ថិតនៅក្នុងភូមិអូរ ឃុំខ្វាវ នឹងឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប កើតមានបទល្មើសយ៉ាងពេញបន្ទុកប៉ុន្តែគ្មានអាជ្ញាធរជំនាញពាក់ព័ន្ធណា ធ្វើការបង្ក្រាបនោះឡើយ សង្ស័យត្រូវថ្នាំសណ្តំពួកឈ្មួញខុសច្បាប់ទាំងអស់នោះហើយមើលទៅ។

បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់ សង្កេតឃើញមានបទល្មើសព្រៃឈើជាច្រើន កើតមានយ៉ាងអនាធិបតេយ្យនឹងដឹកឆ្លងកាត់តាមឃុំខ្វាវ នឹង ឃុំពង្រលើ ស្រុកជីក្រែង ជាពិសេសតាមភូមិអូរតែម្តង។

អ្នកសារព័ត៌មានយើងបានចុះមកដល់ទីតាំងផ្ទាល់នៅ ឃុំខ្វាវ នឹង ឃុំពង្រលើ មានបទល្មើសព្រៃឈើយ៉ាងអាណាធិបតេយ្យ ដូចជាការដឹកជញ្ជូនគ្រឿងសិប្បកម្មកែឆ្នៃគ្រែ ដឹកជញ្ជូនឈើតាប់តាមរថយន្ត នឹងដឹកឈើព្រៃតាមគោយន្តកន្ត្រៃ និងរទេះគោ ដឹកជញ្ជូនយ៉ាងគគ្រឹកគគ្រេងដូចហែរ(បុណ្យកឋិន) បែរជាគ្មានការទប់ស្កាត់ ពីមន្ត្រីជំនាញបរិស្ថាននិងរដ្ឋបាលព្រៃឈើទាល់តែសោះដែលស្ថិតនៅតំបន់គ្រប់គ្រងដែនរបស់ខ្លួននោះឡើយ។

បើតាមប្រភពពីពលរដ្ឋបានបន្តទៀតថា សកម្មភាពកាប់បំផ្លាញផលអនុផលព្រៃឈើដោយគ្មានច្បាប់អនុញ្ញាតចេញពីព្រៃឧទ្យាននុរក្សសត្វព្រៃបឹងពេរ និងព្រៃសហគមន៍បឹងពេរ ហើយក្រុមឈ្មួញទាំងនោះដឹកផលអនុផលព្រៃឈើឆ្លងកាត់ទៅតាមតំបន់ឃុំខ្វាវ នឹងឃុំពង្រលើ ស្រុកជីក្រែង ត្រូវបានក្រុមឈ្មួញដឹកជញ្ជូនតាមរថយន្ត គោយន្តកន្ត្រៃ និង រទេះគោ និងតាមរ៉ឺម៉កម៉ូតូ យ៉ាងគគ្រឹកគគ្រេងផងដែរ ប្រភពមួយទៀតបានឲ្យដឹងថារាល់ការដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានច្បាប់ គឺត្រូវបង់ក្នុងមួយរទេះគោ ឲ្យបរិស្ថានចំនួន 8 ម៉ឺនរៀលជាថ្នូនិងការមិនបង្រ្កាបតើពិតដែលរឺទេ។

បទល្មើសឈើខុសច្បាប់ កើតមានពេញខេត្តបែរជាលោក ស៊ុន គង់ ប្រធានមន្ទីបរិស្ថាននិងលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើ សង្ងំខ្លួនមិនព្រមចេញវិធានការបង្រ្កាបទាល់តែសោះ!!ជៀសវាងប្រជាពលរដ្ឋនិងមហាជនដាក់សង្ស័យអាជ្ញាធរមូលដ្ឋានមានកាបើកដៃអោយឈ្មួញទាំងនោះរឺទទួលបានលាភសក្ការៈនិងផលប្រយោជន៍ពីឈ្នួញទាំងនោះហើយមើលទៅបានជាគ្មានវិធានការចុះបង្ក្រាប!!!!

ពលរដ្ឋបានបញ្ជាក់ទៀតថា នៅតំបន់ឃុំខ្វាវ នឹងឃុំ ពង្រលើ នោះ ក៏មានទីតាំងសិប្បកម្មកែច្នៃឈើធ្វើគ្រែ នឹងឡឃ្យូង រាប់សិប កន្លែងផងដែរ ដែលបានកែច្នៃឈើផលិតជាគ្រឿងសង្ហារឹម។ ករណីបែបនេះជាហេតុនាំឲ្យមានការបំផ្លិចបំផ្លាញព្រៃឈើនៅតំបន់ឃុំខ្វាវ នឹងឃុំពង្រលើយ៉ាងធ្ងន់ធ្ងរបំផុត ។

ប្រជាពលរដ្ឋស្នើរសុំ ឯកឧត្តម ទៀសីហា អភិបាលនៃគណៈអភិបាល ខេត្តសៀមរាប ដែលជាគណៈបញ្ជាការឯកភាពទទួលបន្ទុកបង្ក្រាបធនធានធម្មជាតិនិងនេសាទសូមឯកឧត្តមអភិបាលខេត្តគួរតែចាត់មន្ត្រីជំនាញចុះពិនិត្យនិងករណីខាងលើនេះផងទាន់ ដើម្បីទប់ស្កាត់បទល្មើសទាំងនេះជាការចូលរួមចំណែកការពារធនធានសម្បត្តិធម្មជាតិនិងអភិរក្សសម្បត្តិជាតិ។ 

ជុំវិញពាក់ព័ន្ធការចុះផ្សាយខាងលើអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺរាល់ម៉ោងធ្វើការ៕សូមអគុណ!!!

 ដោយៈលោកម៉ាន់ មី តាខ្មៅ០៩!!!

ការិយាល័យនិពន្ធទំនាក់ទំនង៖0967117744/017279124








No comments