លោក កន សុខកាយ អភិបាលស្រុកល្វាឯមបានអញ្ជេីញចូលរួមកិច្ចប្រជុំពង្រឹងការការពារតាមគោលដៅនៃពិធីបុណ្យ ខួបអនុស្សាវរីយ៍លើកទី៦៨ ទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា !!!
ខេត្តកណ្តាល៖នៅរសៀលថ្ងៃទី០៨ ខែ វិច្ឆិកា ឆ្នាំ ២០២១ លោក កន សុខកាយ ភិបាលនៃគណៈអភិបាលស្រុកល្វាឯម និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបានអញ្ជេីញចូលរួមកិច្ចប្រជុំពង្រឹងការការពារតាមគោលដៅនៃពិធីបុណ្យ ខួបអនុស្សាវរីយ៍លើកទី៦៨ ទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា នៅចំណុចគោលដៅឃុំអរិយក្សត្រ-ភ្នំពេញ។
ក្នុងនោះមានការអញ្ជេីញចូលរួមពី លោកស្នងការរងនគរបាលខេត្តមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការកម្លាំងទាំង៣ស្រុកល្វាឯម និង លោកអធិការនគរបាលស្រុកខ្សាច់កណ្តាល រួមជាមួយកំលាំងអន្តាគមនពិសេសខេត្ត និងស្រុកទាំង២(ខ្សាច់កណ្តាល និងល្វាឯម)។ដោយតាខ្មៅ!!!
No comments