សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ជនសង្ស័យប្រុសស្រី១០នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍គគីរសហការណ៍ជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកឃាត់ខ្លួន!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្តាល៖ក្រោមការដឹកនាំយកចិត្តទុកដាក់ចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល លោកវរសេនីយ៍ឯក ព្រុំ សំណាងអធិការស្រុកកៀនស្វាយ បញ្ជារកម្លាំងប៉ុស្តិ៍គគីរដឹកនាំដោយ លោក មាស បញ្ញា នាយប៉ុស្តិ៍រដ្ឋបាលឃុំគគីរនិងបានសហការណ៍ជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកបានធ្វើការឃាត់ខ្លួនជនសង្ស័យ១០នាក់ហេតុការណ៍នេះនៅ ថ្ងៃទី៣០ខែ វិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១២ និង១០នាទីនៅត្រង់ស្ថិតចំណុច ភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

លោក មាស បញ្ញា នាយប៉ុស្តិ៍រដ្ឋបាលឃុំគគីបន្តថា!បានឃាត់ខ្លួនជនសង្ស័យចំនួន១០ នាក់រួមមាន៖

១.ឈ្មោះ ពង្ស សុភារះភេទប្រុសអាយុ ១៥ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅ ភូមិតារាបដូនស ឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)

២.ឈ្មោះ សឿន ចិន្តា (ហៅចិន) ភេទប្រុសអាយុ ២២ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិចន្លក់ក្រៅ ឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្តាល។

៣.ឈ្មោះមុឺនគឹមសៀង ភេទប្រុសអាយុ ១៥ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិរទាំងឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល ឃាត់ខ្លួន។

៤.ឈ្មោះទុំ បូរ៉ា(ហៅទក) ភេទប្រុសអាយុ ៣៤ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិចន្លក់ក្រៅ ឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្តាល ឃាត់ខ្លួន។

៥.ឈ្មោះពាង ធារ៉ា(ហៅជរ័) ភេទប្រុសអាយុ ១៦ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិតារាបដូនសឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្តាល ឃាត់ខ្លួន។

៦.ឈ្មោះគង់ ដារីមភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិ កំរៀងសង្កាត់កន្ទោកខណ្ឌកំបូលឃាត់ខ្លួន។

៧.ឈ្មោះហុីម ចេងហុង ភេទប្រុសអាយុ ១៥ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិអង្គពពាយ សង្កាត់ក្រាំងម្កាក់ស្រុកអង្គស្នួល ខេត្តកណ្តាល ឃាត់ខ្លួន។

៨.ឈ្មោះសុង សុខៃភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិកោះប្រាក់ឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល ឃាត់ខ្លួន ។

៩.ឈ្មោះឆេង ណារ៉ាក់ ភេទប្រុសអាយុ ១៨ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិតារាបដូនស ឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្តាល ឃាត់ខ្លួន។

១០.ឈ្មោះអ៊ុក ស្រីខួចភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរមុខរបរមិពិតមានទីលំនៅភូមិយកបាត្រសង្កាត់ក្បាលកោះខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ ឃាត់ខ្លួន។

ចណពោះវត្ថុតាងចាប់យករួមមាន:

១.ថ្នាំញៀន(ម៉ាទឹកកក)ចំនួន ០៩កញ្ចប់ តូច០៨កញ្ចប់ មធ្យម០១កញ្ចប់

២.សំភារៈ ប្រើប្រាស់ ថ្នាំញៀន មួយចំនួន 

៣.ទូរសព្ទ័ ០២គ្រឿង។


លោកនាយប៉ុស្តិ៍បន្តទៀតថា៖នៅមុនពេលកើតហេតុខាងលើមានប្រជាពលរដ្ឋល្អបានរាយការណ៍មកកំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលគគីរថានៅចំនុចផ្ទះ ឈ្មោះពង្ស សុភារះ ភេទប្រុសកំពង់តែធ្វើសកម្មភាពជួញដូរនិងប្រើប្រាស់ថ្នាំញៀន ក្រោយពីទទួលបានពត៌មានភ្លាមកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ សហការណ៍ជាមួយកំលាំងប្រឆាំងបទល្មើសគ្រឿងញៀនស្រុកបានចុះទៅដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ខាងលើជាបន្តបន្ទាប់និងធ្វើការឆែកឆេរ បានរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០៩កញ្ចប់ តូច០៨កញ្ចប់ មធ្យម០១ កញ្ចប់។

នៅក្រោមគូទ ឈ្មោះសឿន ចិន្តា(ហៅចិន) និងសំភារះប្រើប្រាស់ថ្នាំញៀនមួយចំនួនរួចសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យខាងលើរួមនិងវត្ថុតាងយកមកផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកដើម្បីសួរនាំ។ នៅចំពោះមុខសមត្ថកិច្ចកិច្ចជនសង្ស័យ ឈ្មោះសឿន ចិន្តា(ហៅចិន) បានឆ្លើយសារភាពថាថ្នាំញៀនខាងលើពិតជារបស់ខ្លួនប្រាកដមែនដែលឈ្មោះ និន ភេទប្រុស (មិនស្គាល់ត្រកូលនិងមិនស្គាល់ទីលំនៅ ) បានផ្ញើរអោយខ្លួនដើម្បីយកមកចែកចាយបន្ត ។

បច្ចុប្បន្នជនសង្ស័យទាំង១០នាក់ក្រោយពីសួរនាំចប់បានបញ្ជូនខ្លួនរួមទាំងវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តចាត់ការតាមនិតិវិធី។



No comments