សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បុរសម្នាក់លួចរថយន្តម៉ាក​ Lexus RX330 ត្រូវបានកម្លាំងជំនាញស្នងការខេត្តបាត់ដំបងសហការជាមួយនិងស្នងការខេត្តតាកែវឃាត់ខ្លួន!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបាត់ដំបង៖ដោយ​អនុវត្តន៍​តាម​ការ​ណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និង​មាន​ការ​សម្របសម្រួល​ទៅលេី​នីតិវិធី​ពី​ ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​បាត់ដំបង​ និង​ ឯកឧត្ដម​ ជីវ​ ចន្ទ​តារ៉ា​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​តាកែវ​ និង​មាន​ការ​ចង្អុល​បង្ហាញ​ពី​ លោក​ វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ នៅ​ថ្ងៃទី​ ៣០​ ខែ​ តុលា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ២១:២២​ នាទី​ នៅ​ចំណុច​ផ្ទះ​សំណាក់​យីហោ​ ភ្នំ​ ឌិន​ តារា​ ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ផ្សារ​ ឃុំ​ភ្នំឌិន​ ស្រុក​គិរីវង់​ ខេត្ត​តាកែវ​ លោក​ វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ សហការ​ជាមួយ​ កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ ដែល​ដឹកនាំ​ដោយ​លោក​ វរសេនីយ៍ឯក​ ពេជ្រ​ សារ៉ែន​ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​តាកែវដែល​ដឹកនាំ​ដោយ​លោក​ វរសេនីយ៍ឯក​ ឃុង​ ញីវ​​ និង​ កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ស្រុក​គិរីវង់​ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ យុគ​ សារ៉ាត់​​ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ លួច​​ (​ យក​រថយន្ត​ )​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ ចំនួន​ ០១​ នាក់​ ឈ្មោះ​ វ៉ាន​ មឿន​ ហៅ​ ឡាក់​ ឡូ​ ភេទប្រុស​ អាយុ​ ៤២​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ក្តាត​ ឃុំ​មេទឹក​ ស្រុក​បាកាន​ ខេត្ត​ពោធិ៍សាត់​ មក​កាន់​ស្នងការដ្ឋាន​ ។ 

សូមបញ្ជាក់៖កាល​ពី​ថ្ងៃទី​ ២៨​ ខែ​ តុលា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ១០:២០​ នាទី​ នៅ​ចំណុច​មន្ទីរពេទ្យ​សម្រាក​ព្យាបាល​ កែ​ ស៊ី​នួន​ ស្ថិតនៅ​ក្នុង​ក្រុមទី​ ២០​ ភូមិ​អូរតាគាំ​២​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ជនសង្ស័យ​ខាងលេី​ បាន​ធ្វេី​សកម្មភាព​ និយាយកុហក​ទៅ​ជនរងគ្រោះ​ ឈ្មោះ​ អុង​ ប៊ុន​ធាង​ ភេទប្រុស​ អាយុ​ ៤៣​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ ផ្សារ​ព្រំ​ សង្កាត់​ស្ទឹងកាច់​ ស្រុក​សាលាក្រៅ​ ខេត្ត​ប៉ៃលិន​ ថា​ខ្លួន​ជា​សន្តិសុខ​មន្ទីរពេទ្យ​ ដេីម្បី​​អោយ​ជនរងគ្រោះ​ប្រគល់​កូនសោរ​រថយន្ត​អោយ​ខ្លួន​។

​នៅ​ពេល​ដែល​ជនរងគ្រោះ​ប្រគល់​កូនសោរ​រថយន្ត​អោយ​ហេីយ​ ជនសង្ស័យ​ក៏បាន​បេីក​រថយន្ត​ទៅ​បាត់​រហូត​ដល់​ថ្ងៃទី​ ៣០​ ខែ​ តុលា​ ឆ្នាំ​ ២០២១​ ទេីប​កម្លាំង​សមត្ថកិច្ច​ បាន​ធ្វេីការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​ក្នុង​ស្រុក​គិរីវង់​ ខេត្ត​តាកែវ​ ។ 

វត្ថុតាង​ដកហូត​រួម​មាន​ ៖

-​ រថយន្ត​មួយ​គ្រឿង​ម៉ាក​ Lexus RX330 ពណ៌​ ទឹកមាស​ ស៊េរីឆ្នាំ​ ២០០៤​ ពាក់ស្លាកលេខ​ បាត់ដំបង​ 2B-8568 (​ ជា​រថយន្ត​របស់​ជនរងគ្រោះ​ )​ 

-​ ទូរស័ព្ទ​ដៃ​ សេរី​ចាស់​ ០១​ គ្រឿង​ 

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​ កំពុង​តែ​ធ្វេីការ​កសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។ដោយលោកភៅសុភ័ក្ត្រតាខ្មៅ០៣!!!!



No comments