ករណី ប្រើអំពើហិង្សា ទៅលើជន ពិការ ឈានរហូតដល់ ចាប់ឃុំខ្លួនជនរងគ្រោះ នៅខេត្តព្រះវិហារ
ខេត្តព្រះវិហារ :ផ្សាយចេញនៅថ្ងៃទី ៣១ខែតុលាឆ្នាំ២០២១មិនធម្មតាមែន ទំនាស់ដីធ្លី មួយកន្លែងឈាន ទៅដល់ប្រើអំពើហិង្សា ទៅលើជនពិការជន មានឈ្មោះ ងូនងៀត អាយុ៤៩ឆ្នាំ រស់នៅ ភូមិ លំលេង ឃុំ រណសិរ្សស្រុកសង្គមថ្មី ខេត្តព្រះវិហារ
ជនសង្ស័យមានគ្នា៤នាក់ ព្រួតវាយ ម្នាក់ជាជនពិការ ជើងខាងស្តាំ ដែលមានឈ្មោះ១.ម៉ៅ មឿន
២. ឈ្មោះ វ៉ាន់ ៣.ឈ្មោះ សៀងនិងទី៤ មិនបានស្គាល់ឈ្មោះ ត្រូវរួចខ្លួន ដោយមិនរំខាន ស្ថាប័នពាក់ព័ន្ធ ដល់ពេលកសាងសំណុំរឿង បែជាមកចាប់ ជនពិការយកមកឃុំខ្លួន ទៅវិញ
យោងតាមសម្តី របស់បងស្រីម្នាក់ដែលជាប្រពន្ធ ជនរងគ្រោះ និងជាជនពិការ ឈ្មោះ កើត ម៉េត អាយុ ៤៩ឆ្នាំ រស់នៅភូមិឃុំខាងលើ បានរៀបរាប់ទាំងភ្នែក ប្រាប់អ្នកសារព័ត៌មានយើងថា ប្តីរបស់គាត់ត្រូវគេឃុំខ្លួន អស់រយៈច្រើនថ្ងៃមកហើយ នៅតែមិនទាន់ដោះលែង នៅពេលនេះកំពុងរងការចោទ ប្រកាន់ថាជាអ្នកប្រើ ហឹង្សា ទៅវិញ ជនបង្ករមកបំពានមានគ្នា៤នាក់ វ៉ៃជនពិការម្នាក់ លោក ឈាង គង់នៅ នាក់ចញ្ចឹមគោ កើតក្តីអាណិតជនពិការ បាននាំប្តីប្រពន្ធ ជនពិការមកសម្រាកព្យាបាលនៅផ្ទះរបស់គាត់ ក្នុងនាម មនុស្សធម៌ បែបជាត្រូវ គេចោទប្រកាន់ ពីបទផ្សេង តើរឿងនេះ និងទៅជាយ៉ាងណា ?
ភាពមិន ប្រក្រតី រវាងទំនាស់ដីធ្លី ឈាងទៅដល់ប្រើ អំពើហឹង្សា ខាង អង្គភាពអ្នកសារព័ត៌មានយើង មិនអាចសុំការបំភ្លឺ ពីសំណាក់សមត្ថកិច្ចបាននោះទេ ដោយសារតែពុំមានលេខទូរស័ព្ទ. ផ្សព្វផ្សាយតាមពាក្យសម្តីជនរងគ្រោះ ដើម្បី រកយុត្តិធម៌
ក្រុមការងារអ្នកសារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ សូមអរគុណ៕
ការិយាល័យនិពន្ធទំនាក់ទំនងផ្តល់ព័ត៌មាន៖
0967117744/017279124
No comments