សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យនិងក្រុមការងារ បានបន្តនាំយកអំណោយរបស់ឯកឧត្តម ស សុខា ទៅចែកជូនមណ្ឌលកុមារកំព្រា វិសាខានៃក្តីសង្ឃឹមវត្តខ្ជាស់ជាលើកទី៣!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ៖នៅរសៀលថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២១  លោក ឧត្តមសេនីយ៍ទោ សិទ្ធិ  ឡោះ  ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ស្រេង សុផល សមាជិកក្រុមប្រឹក្សាខេត្ត និងក្រុមការងារ បាននាំយកអំណោយ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និង កីឡា និងលោកជំទាវ កែ សួនសុភី អំណោយជូនរួមមានដូចខាងក្រោម៖ 

១/-ថវិកា ១,០០០,០០០ រៀល(មួយលានរៀល)

២/-អង្ករ ១០ ការ៉ុង ស្មើ ៥០០គីឡូក្រាម 

៣/-ទឹកបរិសុទ្ធ ចំនួន ១០០យួរ  

៤/-ទឹកវីតាល់ ១០កេស 

៥/-ទឹកត្រី ៤០យួរ 

៦/-ទឹកសុីអុីវ ៣០យួរ 

៧/-ខ្ទឹមស ១០គីឡូក្រាម

៨/-ស្ករស ២០គីឡូក្រាម

៩/-ប្រេងឆា ៦ដប ស្មើ១២លីត្រ 

១០/-សាប៊ូ ៤ធុង 

១១/-ថ្នាំដុសធ្មេញ ៣០ប្រអប់

១២/-អាល់កុល ៣០លីត្រ និងម៉ាស  ២០០០ម៉ាស 

មកចែកជូនមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ជាស់ នៅភូមិ ប្ញស្សីក្រោក ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។


ឆ្លៀតក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម និងលោកជំទាវ ដោយក្តីនឹករលឹកជូនចំពោះ កុមារកំព្រាទាំង១៥១នាក់ រួមទាំងម៉ែដោះ  ជាពិសេសកូនៗ ត្រូវចេះថែរក្សាគ្នាទៅវិញទៅមក រួបរួមសាមគ្គី មានអ្វីត្រូវចេះយកអស្សាគ្នា បងត្រូវចេះជួយប្អូន ប្អូនក៏ត្រូវចេះជួយបង និង សូមអោយ កូនៗ មេដោះ ប្រកាន់ភ្ជាប់នូវ  ៣ ការពារ ៣ កុំ និងតាមវិធានរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាតត្បាតជំងឺកូវីត ១៩ ( Covid-19)៕

ដោយ៖លោកចាន់ពុធ



No comments