Breaking News

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រីបានដឹកនាំកម្លាំងយុវជនស្រលាញ់សន្តិភាព ចូលរួមជាមួយអាជ្ញាធររាជធានីភ្នំពេញ ចុះជួយប្រជាពលរដ្ឋរងគ្រោះទឹកជំនន់គោលដៅខណ្ឌដង្កោ!​!​!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះឯកឧត្តមប៉ាន់ខែម ប៊ុនថននាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី រួមដំណើរដោយឯកឧត្តមឌៀង សារ៉ាន់ ឯកឧត្តមគង់ ចំរុង លោកប៉ាន់ខែម វឌ្ឍនា លោកលី សុផានិត្យ លោក​ បុត្រ​ រំដួលរង្សី បានដឹកនាំកម្លាំងយុវជនស្រលាញ់សន្តិភាព រួមជាមួយរ៉ឺម៉កសន្តិភាព ចូលរួមជាមួយអាជ្ញាធររាជធានីភ្នំពេញ ចុះជួយប្រជាពលរដ្ឋរងគ្រោះទឹកជំនន់គោលដៅខណ្ឌដង្កោ សង្កាត់សាក់សំពៅ ដែលទឹកជំនន់កំពុងវាយលុក រួមគ្នាធ្វើ រួមគ្នាជួយ ដើម្បីគ្រប់គ្រងសភាពការណ៍។

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានបញ្ជាក់ថាចំពោះយុវជនស្រលាញ់សន្តិភាព និងរ៉ឺម៉កសន្តិភាពគឺរៀបចំបោះតង់ ស្នាក់នៅប្រចាំការដើម្បីងាយចេញកម្លាំងតាមតម្រូវការ និងរៀបចំចុងភៅចំអិនអាហារប្រចាំការនៅទីនោះរហូតដល់ទឹកស្រកបានទៅវិញ។

ដោយ៖លោកចាន់ពុធ



No comments