សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ប្រជាពលរដ្ឋ ដាក់ការសង្ស័យថា លោកស្រី ទូច សាវឿន ធ្វើលិខិតស្នើសុំ ទៅលោកមេឃុំ -ស្រុកខេត្តកំពត ក្នុងការ ដាក់គ្រឿងចក្រ កាយផ្លូវភ្លើង ពេលមកអនុវត្ត ខុសទីកនែ្លង គម្រោង ហ៊ុមព័ទ្ធយកដីភ្នំមៀន ប្រហែលមានអ្នកបើកភ្លើងខៀវវគ្គ A4

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកំពត : ផ្សាយចេញ នៅថ្ងៃទី៥ខែតុលាឆ្នាំ២០២១ដីចំការនៅពីខាងជើងភ្នំដល់ពេលកាយក្រវាត់ព្រំ កាយភ្នំមួយជុំ    ដែលស្ថិតនៅភូមិកំពង់ចិនឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត

លោក ស្រី ទូច សាវឿន និងលោកនាក់ យឹតថូ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពត បានស្នើសុំទៅរដ្ឋបាលខេត្តដើម្បីសុំកាយដីជើងភ្នំ ផ្លូវភ្លើង តែភាពពិតកាយក្រវាត់ដល់កំពូលហើយព័ទ្ធយកដីសម្បត្តិសាធារណ:របស់រដ្ឋ មកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន យ៉ាងគឃ្លើន ..

ប្រជាពលរដ្ឋដាក់ការសង្ស័យ តើហេតុអ្វី បានជាធនធាន ធម្មជាតិ ដីភ្នំ រ៉ែ ដែលជាសម្បត្តិរដ្ឋ ត្រូវបុគ្គល មានអំណាច មានស័ក្តិយស មានលុយ ធ្វើអ្វីៗបានតាមតែទំនើងចិត្ត មិនខ្លាចញញើត ច្បាប់សូម្បីតែបន្តិច ឬការអនុវត្តច្បាប់មានស្តង់ដារពីរ?

លោកប្រាក់ សាមឿន មេឃុំ ស្ទឹងកែវ  បានបញ្ចាក់ប្រាប់អ្នកសារព័ត៌មានយើង ថា ដីដែលលោកស្រីកំពុងឈូសឆាយគឺមិនត្រឹមត្រូវតាមច្បាប់!!!

លោក .សូ វិចិត្រ ប្រធាន មន្ទីរ រ៉ែនិងថាមពល  ខេត្តកំពត មានសមត្ថភាព ក្នុងការបង្ក្រាបចំពោះ បុគ្គលដែល ឈូសឆាយ យកដីភ្នំមកធ្វើជាសម្បត្តិ ផ្ទាល់ខ្លួន ដែលឬទេ ?

លោក ជួន សារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តកំពត និង កែប មានសមត្ថភាពដែលឬទេ ក្នុងការបង្ក្រាប បទល្មើស បុគ្គលខិលខូច ឈួសឆាយ ទន្រ្ទានយកដីភ្នំ (ភ្នំមៀន មកធ្វើជាសម្បត្តិផ្ទាល់ខ្លួនបែបនេះ )

តាមប្រភពបែកធ្លាយពីប្រជាពលរដ្ឋ ភ្នំមៀន  មាន រ៉ែមាស តើពិតដែរឬទេ?

ប្រជាពលរដ្ឋ ស្នើសុំ ដល់ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត មេត្តា ចាត់មន្ត្រីជំនាញ ចុះស៉ើបអង្កេត រឿង ដីភ្នំមៀន ដោយក្តីអនុគ្រោះ  ដើម្បីការពារ សម្បត្តិរដ្ឋ

ប្រជាពលរដ្ឋ ស្នើសុំ ដល់ ឯកឧត្តម សាយ សំអាល រដ្ឋមន្ត្រី ក្រសួង បរិស្ថាន មេត្តាចាត់ មន្ត្រីជំនាញ ចុះស៉ើប អង្កេត រឿងបុគ្គល កាយដីភ្នំ ធ្វើរបងហ៊ុមព័ទ្ធ ធ្វើកម្មសិទ្ធិ ផ្ទាល់ខ្លួនទាំងនោះផងទាន  

ប្រជាពលរដ្ឋស្នើសុំ ដល់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទ មេត្តាចាត់មន្ត្រីជំនាញ ចុះស៉ើប អង្កេតរឿងនេះផងទាន 


ក្រុមការងារ អ្នកសារព័ត៌មាន យើង រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ សូមអរគុណ៕ដោយ តាខ្មៅ!!

ការិយាល័យនិពន្ធ☎️0967117744/017279124...







No comments