ប្រជាពលរដ្ឋនិងមហាជនរិះគន់ចំៗរដ្ឋបាលខណ្ឌដង្កោអសមត្ថភាពក្នុងការកែសម្រួលដល់អាជីវករលក់ដូរតាមបណ្តោយផ្លូវជាតិលេខ២ នៅតែបណ្តែតបណ្តោយអោយមានកកស្ទះចរាចរណ៍ យ៉ាងខ្លាំងបែបជាអជ្ញាធរមើលរំលង!!!!
ភ្នំពេញ៖ចេញផ្សាយនៅថ្ងៃទី២៧.០៩.២០២១ ប្រជាពលរដ្ឋនិងមហាជនកំពុងតែរិះគន់ចំៗរដ្ឋបាលខណ្ឌដង្កោអសមត្ថភាពក្នុងការកែសម្រួលដល់អាជីវករលក់ដូរនៅតែបណ្តែតបណ្តោយអោយមានការលក់ដូយ៉ាងអាណាធិបតេយ្យបង្កអោយមានកកស្ទះចរាចរណ៍ យ៉ាងខ្លាំងបែបជាអជ្ញាធរមើលរំលងនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ព្រែកកំពឹស និង សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋនិងមហាជនបានធ្វើដំណើរឆ្លងកាត់តាមបណ្ដោយផ្លូវជាតិលេខ ២កំពុងតែត្អូញត្អែលនិងរិះគន់ដល់អាជ្ញាធរខណ្ឌដង្កោរគ្មានចំណាត់ការកែសម្រួលណាមួយដល់អាជីវករទាំងនោះកំពុងតែលក់ដូរយ៉ាងអនាធិបតេយ្យនៅតែបណ្ដែតបណ្ដោយមានការកកស្ទះចរាចរណ៍ យ៉ាងខ្លាំង ដោយសារការលក់ដូរ ខ្វះសណ្តាប់ធ្នាប់ ដោយមានរថយន្ត រឺម៉ក ចតលើផ្លូវទាំងសងខាង និង លក់បោះដុំ បន្លែត្រីសាច់លើផ្លូវថ្នល់សារធារណៈ យ៉ាងអនាធិបតេយ្យ ខណៈអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ខ្វះការកែសម្រួលខ្វះភាពទទួលខុសត្រូវ បណ្តាលឲ្យមានការកកស្ទះចរាចរណ៍តាមផ្លូវយ៉ាងធ្ងន់ធ្ងរ។
យោងតាមមន្ត្រីក្នុងមូលដ្ឋានដែរទទួលផ្នែកសណ្ដាប់ធ្នាប់ ដែរលធ្លាប់បានបញ្ជាក់ប្រាប់សារព័ត៌មានថា៖ រូបលោកមិនអាច កែសម្រួលទីកន្លែងនេះ ឲ្យមានរបៀបរៀបរយបានទេ.! ព្រោះគ្មានបញ្ជាពីលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ។ មន្ត្រីរូបនោះបានបញ្ជាក់ទៀតថា៖ រាល់ថ្ងៃរូបលោក និងក្រុមការងារ ព្យាយាមសម្រួលចរាចរណ៍នៅចំណុចនេះណាស់ តែដូចចាប់ក្តាម ដាក់ចង្អេរ មិនអាចកែសម្រួលបាន និងបានស្នើឲ្យខាងសារព័ត៌មានយើងជួយផ្សាយ ដើម្បីជាដំណឹងដល់លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានជ្រាប។
ចំណែកលោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស ធ្លាប់បានប្រាប់សារព័ត៌មានថា៖ បញ្ហាខាងលើនេះពិបាកដោះស្រាយណាស់.! ហើយគាត់បានបញ្ជាក់ទៀតថា៖ គាត់មិនហ៊ានទេព្រោះខ្លាចអ្នកលក់ជេរ។
គួរបញ្ជាក់ដែរថា៖ កន្លងមកក្រុមការងារសារព័ត៌មានយើងធ្លាប់បានផ្សព្វផ្សាយព័ត៌មាន ជូនដល់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋាន រួចម្តងមកហើយ ក៏ប៉ុន្តែហាក់បីដូចជាគ្មានវិធានការដោះស្រាយចំពោះបញ្ហាកកស្ទះចរាចរណ៍ ចំណុចនេះឡើយ។
យ៉ាងណាមិញមហាជន ដូចជាអ្នកធ្វើដំណើរតាមផ្លូវ ជាច្រើនសូមសំណូមពរ ដល់លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ សូមមេត្តាជួយកែសម្រួលការកកស្ទះចរាចរណ៍ផង កុំសំងំស្ងៀម! ព្រោះចំណុចកកស្ទះខាងលើនេះ អ្នកធ្វើដំណើរ ទាំងនោះ មានការរអ៊ូរទាំ និងភិតភ័យយ៉ាងខ្លាំង ចំពោះការកក់ស្ទះ.! (ពោលគឺ៖ អ្នកបោះដុំ បន្លែ ត្រីសាច់ និងអ្នកទិញលក់បន្ត មានរថយន្តធំៗចត នៅណែនតាន់តាប់ពេញផ្លូវជាតិលេខ២)បញ្ហាចម្បងគួរតែប្រុងប្រយ័ត្នគឺមានការគ្រោះថ្នាក់ដោយយថាហេតុណាមួយ។ដោយតាខ្មៅ!!!!
No comments