សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តម ខៀវ ភារិទ្ធ លេខាធិការ តំណាង ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី ៧នៃរដ្ឋសភាបានទទួល តំណាងក្រុមហ៊ុនភេសជ្ជៈ.

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ផ្សាយចេញ នៅថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២១នៅវិមានរដ្ឋសភា ឯកឧត្តម ខៀវ ភារិទ្ធ លេខាធិការ តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា បានទទួលជួបតំណាងក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា កូឡា ក្នុងពិធីប្រគល់-ទទួលបដា ផ្សព្វផ្សាយអប់រំ ពីការការពារខ្លួនពីជំងឺ កូវីដ-១៩សម្រាប់ចងតាមវត្តអារាម។ ជំនួសមុខឱ្យឯកឧត្តមប្រធាន អនុប្រធាន និងឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មការទី៧ ឯកឧត្តមខៀវ ភារិទ្ធ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា កូឡា ដែលបានចូលរួមឧបត្ថម្ភដល់គណៈកម្មការក្នុងការបោះពុម្ពបដានេះឡើង ដើម្បីជាការបញ្រ្ជាបសារអប់រំ និងក្រើនរំឭកដល់លោកយាយ លោកតា អ៊ុំ ពូ មីង បងប្អូនដែលមកធ្វើបុណ្យនៅតាមទីវត្តអារាមឱ្យចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយប្រកាន់ខ្ជាប់នូវវិធាន ៣ការពារ ៣កុំ។ កាយវិការដ៏សប្បុរសនេះ មិនត្រឹមតែជាការរួមចំណែកដល់យុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ប៉ុណ្ណោះទេ តែក៏ជាបុណ្យកុសលដ៏ថ្លៃថ្លាមួយផងដែរ។

សូមរំឭកផងដែរថា នាកិច្ចប្រជុំរវាងគណៈកម្មការ និងក្រសួងធម្មការ និងសាសនាកាលពីថ្ងៃទី១៣ ខែកញ្ញាកន្លងទៅ ឯកឧត្តមប្រធាន ហ៊ុន ម៉ានី បានមានប្រសាសន៍ថា គណៈកម្មការនេងរៀបចំបដាផ្សព្វផ្សាយអប់រំ ពីការការពារខ្លួនពីជំងឺ កូវីដ-១៩សម្រាប់ចងតាមវត្តអារាម ក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលខាងមុខ។ ឆ្លើយតបនឹងគំនិតផ្តួចផ្តើមខាងលើ ទើបក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកាកូឡា បានជួយឧបត្ថម្ភការបោះពុម្ពបដា ១.៥០០ផ្ទាំង លើចំនួនសរុប   ៣.១០០ ផ្ទាំង និងបានយកមកប្រគល់ជូនគណៈកម្មការនៅថ្ងៃនេះ សម្រាប់ចែកប្រគេនវត្តអារាមទូទាំងប្រទេសទាំង ២៥ រាជធានី-ខេត្ត។ដោយតាខ្មៅ!!!!!




No comments