ជម្លោះផ្លូវរវាងពលរដ្ឋជាមួយលោកស្រី លីងអៃហ័រ ឈានដល់ការស្នើសុំទៅអាជ្ញាធរអោយជួយដោះស្រាយជាលើកទីពីរ វគ្គA1
ខេត្តកំពត៖ផ្សាយចេញនៅថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២១ យ៉ាងហោចណាស់ប្រជាពលរដ្ឋចំនួន(៣២គ្រួសារ)ដែលមានវិវាទជាមួយអ្នកស្រី លីង អៃហ័រ រឿងផ្លូវចេញ_ចូលដែលពួកគាត់ ធ្វើការដាំដុះអាស្រ័យផលនៅតំបន់តាអុយ( គៀកកិតតំបន់វាលវែង)ក្នុងភូមិត្រពាំងកក់ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ក្នុងដីឧទ្យានជាតិមុនីវង្សបូកគោ។
លោក គ្រី ផល្លី ពលរដ្ឋដែលធ្វើចំការក្នុងដីជម្លោះផ្លូវចេញ_ចូលនេះបានរៀបរាប់ថា:កន្លងមកផ្លូវ ដែលបងប្អូនប្រើប្រាស់សព្វថ្ងៃនេះជាផ្លូវចាស់យូរមកហើយដោយសារអ្នកស្រី(លីង អៃហ័រ)
គាត់ទិញដីទាំងលើផ្លូវនិងក្រោមផ្លូវទើបអ្នកស្រី រកមធ្យោបាយ ដើម្បីបិទផ្លូវដែលពលរដ្ឋ ប្រើប្រាស់ ហើយប្រើលេសថា ធ្វើផ្លូវថ្មីសងអោយដើម្បីធ្វើដំណើរ វាង ដីរបស់គាត់!!
បើធ្វើផ្លូវវាង ឆ្លងកាត់វិញនោះ តើអ្នកមានចំការនៅខាងលើអោយគាត់ចេញ_ចូលផ្លូវណា បើ ទុរេន ចេក ដូង ស្វាយ ខ្នុរ ល្មមប្រមូលផល ត្រូវដឹកទៅលក់ ដើម្បី ចិញ្ចឹមជីវិត បើធ្វើផ្លូវថ្មី មិនប្រាកដថាបានប្រើរហូតដូចផ្លូវដែលមានស្រាប់នោះទេ ហើយវាងឆ្ងាយផង។
នៅថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២១ ប្រហែលម៉ោង បីរសៀល លោក ច័ន្ទ សោធន អភិបាលរង ស្រុក តំណាងអោយលោក នាក់ សុវណ្ណារី អភិបាលស្រុក ទឹកឈូ បានចុះ ត្រួតពិនិត្យ ទីតាំង ជម្លោះ ដើម្បី សិក្សារកដំណោះស្រាយ ជូនប្រជាពលរដ្ឋ តាមសុំណូមពរ មិនតែប៉ុណ្ណោះ លោក អភិបាលរងស្រុក បានមាន ប្រសាសន៍ថានិងមានការសម្របសម្រួលណាមួយនិងឱ្យភាគីតំណាងទាំងសងខាងចូលដោះស្រាយនៅសាលាស្រុក។
ផ្លូវ ដែលកាត់ចំកណ្តាលដី នេះ សូមរក្សាទុក នៅសភាពដើមសិន ដើម្បីរកដំណោះស្រាយ មិនមានការបិទផ្លូវ ឬដាក់គ្រឿងចក្រចូលឈូសឆាយ អ្វីទាំងអស់ ហើយត្រូវជ្រើសរើសអ្នកតំណាង របស់ភាគីទាំងសងខាង ចំនួន៥នាក់ទៅ១០នាក់ ដើម្បីទៅសម្របសម្រួល នៅសាលាស្រុក។
ក្រុមការងារអ្នកសារព័ត៌មានយើង និងផ្សព្វផ្សាយព័ត៌មានបន្ត ក្នុងករណីខាងលើ សូមអរគុណ៕ដោយតាខ្មៅ!!!!!
ការិយាល័យនិពន្ធ,☎️0967117744/017279124
No comments