លោក ថាំង ប៊ុនសុង អនុប្រធានសមាគមខ្មែរអភិវឌ្ឍន៍ រួមជាមួយ លោកជំទាវ ហោ ណាវីន ភរិយា ឯកឧត្តម ឧត្តមសេនីយ៍ទោ ងួន ពិសិដ្ឋ ជាតំណាង លោកស្រីមេធាវី តាំង ស៊ីនហុង ប្រធាន សមាគមខ្មែរដើម្បីអភិវឌ្ឍន៍ បានអញ្ជើញចុះសួរសុខទុក្ខ និង ផ្តល់អំណោយ ជាសម្ភារនិងថវិកា ជូនលោកយាយ សុខ គិន..
លោក ថាំង ប៊ុនសុង អនុប្រធានសមាគមខ្មែរអភិវឌ្ឍន៍ រួមជាមួយ លោកជំទាវ ហោ ណាវីន ភរិយា ឯកឧត្តម ឧត្តមសេនីយ៍ទោ ងួន ពិសិដ្ឋ ជាតំណាង លោកស្រីមេធាវី តាំង ស៊ីនហុង ប្រធាន សមាគមខ្មែរដើម្បីអភិវឌ្ឍន៍ បានអញ្ជើញចុះសួរសុខទុក្ខ និង ផ្តល់អំណោយ ជាសម្ភារនិងថវិកា ជូនលោកយាយ សុខ គិន រស់នៅភូមិស្រែឬស្សី ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១។
អំណោយដែលបានចែកជូនរួមមាន៖ ថវិកា៤០០,០០០រៀល (សែសិបម៉ឺន) អង្ក៥០គីឡូ, មី១កេស, ទឹកផ្លែឈើ១កេស , ពងទា២៥គ្រាប់ និងនំប៉័ង នំផ្អែម។
ទន្ទឹមនោះ លោក ថាំង ប៊ុនសុង បាននាំថវិកា 100$ របស់ «ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងលោកជំទាវ» និង អង្ករ២៥គីឡូ, មី១កេស, ត្រីខ១០កំប៉ុង, ទឹកត្រី១យូរ, ទឹកស៊ីអីវ១យូរ, ប្រេងឆា១លីត្រ, អំបិល១គីឡូ, ទឹកសុទ្ធ១កេស, ម៉ាស់១ប្រអប់, អាកុល១ដប, ជេលលាង៣ដប, ភួយ២និងសំលៀកបំពាក់ច្រើនកំប្លេរ ជារបស់ សមាគមរាជសីហ៍
សូមជម្រាបថា លោក យាយ សុខ គិន អាយុ៨០ឆ្នាំ ពិការភ្នែក បច្ចុប្បន្នកំពុងចិញ្ចឹមចៅតូចៗ៥នាក់ដែលម្តាយស្លាប់ចោល និងឳពុកមានប្រពន្ធក្រោយរស់នៅឆ្ងាយពីគ្នា ហើយកាលពីម៉ោង៤ទាបភ្លឺថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ លោកយាយដើររាវរហូតធ្លាក់រណ្តៅជម្រៅ៣ម៉ែត្រ បណ្តាលឲ្យឈឺគ្រាំគ្រា។
ក្នុងឱកាសនោះ លោក ថាំង ប៊ុនសុង បានជម្រាបពីសកម្មភាពចម្បងៗ និង ទិសដៅសំខាន់របស់ សមាគមខ្មែរអភិវឌ្ឍន៍ គឺចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិយើងឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីរ នៃព្រះរាជាណាចក្រកម្ពុជា។
ក្រៅពីសំណេះសំណាល សាកសួរសុខទុក្ខ លោក ថាំង ប៊ុនសុង បានពាំនាំការនឹករលឹក និងការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ លោកស្រីមេធាវី តាំង ស៊ីនហុង ប្រធាន សមាគមខ្មែរដើម្បីអភិវឌ្ឍន៍ ជូន លោកយាយនិងចៅៗ ព្រមទាំង ណែនាំឲ្យពួកគាត់ ថែរក្សាសុខភាព អនាម័យ ចូលរួមប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ និងសូមជូនពរឲ្យលោកយាយឆាប់ជាសះស្បើយ មានសុខភាពល្អឡើងវិញ និងប្រកបដោយព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
#ដោយរស្មីក្រុងតាខ្មៅ!!!!!
No comments