លោក កន សុខកាយ អភិបាលស្រុកអញ្ជើញចុះពិនិត្យ និងការរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កំរិតស្រាល ក្នុងស្រុកល្វាឯមនៅទីតាំងវិទ្យាល័យហ៊ុន សែន ពាមឧកញ៉ាអុង!!!!
លោក កន សុខកាយ អភិបាលស្រុកអញ្ជើញចុះពិនិត្យ និងការរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កំរិតស្រាល ក្នុងស្រុកល្វាឯមនៅទីតាំងវិទ្យាល័យហ៊ុន សែន ពាមឧកញ៉ាអុង!!!!
....................................................................
ខេត្តកណ្តាល៖នាថ្ងៃទី០៧ខែកក្កដាឆ្នាំ២០២១ដោយ មេីលឃេីញពីការកេីនឡេីងនៃអ្នកឆ្លងជំងឺកូវីដ១៩យ៉ាងច្រេីនជាសកលជាពិសេសទូលទាំងប្រទេសកម្ពុជា ក៍ដូចជាក្នុងស្រុកល្វាឯម ខេត្តកណ្តាល លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ស្រុក បានសម្រេចបេីកមណ្ឌលព្យាបាលជំងឺកូវីដ១៩កំរិតស្រាល ដេីម្បីជួយព្យាបាល និងសង្រ្គោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋក្នុងស្រុកករិតស្រាល នឹងក៍ដូចជាការជួយសម្រាលការបញ្ជូនពួកគាត់ទៅព្យាបាលនៅឆ្ងាយដែលមានភាពលំបាក។
ក្នុងនោះលោកអភិបាលស្រុក បានធ្វេីការពិនិត្យ ដោយមានការជួសជុល និងកែលម្អទីតាំង អោយមានភាពស្អាតសមរម្យ ដូចជាចាក់បេតុងតាមអគារ នៅតាមផ្លូវដេីរ ប្រព័ន្ធទឹក-ភ្លេីង បន្ទប់ទឹក និងបន្ទប់សម្រាកព្យាបាល ថែមទាំងមានបំពាក់សំភារះសុខាភិបាលបានត្រឹមត្រូវតាមកាណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។
ជានិច្ចកាលលោកអភិបាលតែងតែយកចិត្តទុកដាក់និងខិតខំ ប្រឹងប្រែងរកដំណោះស្រាយដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកទាំងមូល។
#ដោយរស្មីក្រុងតាខ្មៅ!!!!!
No comments