លោក ញ៉ាញ់ មេអាប៉ោងក្នុងផ្សារក្រមួលសង្កាត់ចោមចៅ២ខ្លាំងមែនបើកល្បែងស៊ីសង យ៉ាងរលូន ចំឡែកតែអាជ្ញាធរមិនហ៊ានចុះបង្ក្រាប...
លោក ញ៉ាញ់ មេអាប៉ោងក្នុងផ្សារក្រមួលសង្កាត់ចោមចៅ២ខ្លាំងមែនបើកល្បែងស៊ីសង យ៉ាងរលូន ចំឡែកតែអាជ្ញាធរមិនហ៊ានចុះបង្ក្រាប...
...............................................................
ភ្នំពេញ៖ លោក ញ៉ាញ់ មេអាប៉ោងក្នុងផ្សារក្រមួលសង្កាត់ចោមចៅ២ខ្លាំងមែនបើកល្បែងស៊ីសង យ៉ាងរលូន ចំឡែកតែអាជ្ញាធរមិនហ៊ានចុះបង្ក្រាប ទីតាំងល្បែងស៊ីសង ស្ថិតនៅភូមិថ្មគោល (ចំណុចក្នុងផ្សារក្រមួន) សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ កំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងរំភើយ ខណៈដែលសមត្ថកិច្ចមូលដ្ឋានមិនដែលបានចុះបង្ក្រាប។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថាម្ចាស់បើកល្បែងស៊ីសង ឈ្មោះ ញ៉ាញ់ បានបើកល្បែងស៊ីសងអាប៉ោងយ៉ាងអាណាធិបតេយ្យ និងប្រមែប្រមូលមនុស្ស មកលេងជារៀងរាល់ថ្ងៃ ដោយគ្មានខ្លាចញញើតសមត្ថកិច្ចបន្តិចឡើយ។
ប្រជាពលរដ្ឋទៅទិញម្ហូបឆ្លងកាត់ទៅមកទីតាំងមួយនេះបើកលេងជាប្រចាំបែរជាអាជ្ញាធរមូលដ្ឋានមិនដឹងទៅវិញទីតាំងមួយនេះបើកលេងដុះស្លែរយូរមកហើយហេតុអ្វីសមត្ថកិច្ចមិនបង្ក្រាបក្នុងនិងក្រៅមូលដ្ឋាន
សុំសូមណូមពរដល់លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ មេត្តាបញ្ជាកម្លាំងចុះបង្ក្រាទីតាំងខាងលើផងទាន ជៀសវាងមានការ រិះគន់ពីមហាជនថាសមត្ថកិច្ចនគរបាលមូលដ្ឋានអសមត្ថភាព៕
មហាជនក៏ដូចជាប្រជាពលរដ្ឋក៏សំណូមពរដល់លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យសូមមេត្តាមានវិធានកាចុះបង្ក្រាបទីតាំងមួយនេះផងទាន.ប្រជាពលរដ្ឋសង្ឃឹមថាទីតាំងមួយនេះនឹងមិនមានវត្តមានជាបន្តទៀតក្រោមកណ្ដាប់ដៃរបស់លោកអភិបាល។#ដោយតាខ្មៅ!!!!!
No comments