សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ខ្លាំងមែន!!!បែកធ្លាយលោកអភិបាលស្រុកនិងអភិបាលរងពីរនាក់ រួមទាំមេឃុំ ស្មៀនឃុំ និងជ្រោកក្រោមលេះបន្លាស់ទី កេងប្រវ័ញ្ចដីរដ្ឋលក់យ៉ាងរំភើយ!..

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ខ្លាំងមែន!!!បែកធ្លាយលោកអភិបាលស្រុកនិងអភិបាលរងពីរនាក់ រួមទាំមេឃុំ ស្មៀនឃុំ និងជ្រោកក្រោមលេះបន្លាស់ទី កេងប្រវ័ញ្ចដីរដ្ឋលក់យ៉ាងរំភើយ!..

.........................................................................

ខេត្តកំពុងឆ្នាំ៖(ឆ្នុកទ្រូ)នៅរសៀលថ្ងៃទី ០២ ខែកក្តដា ឆ្នាំ២០២១ យោងតាមសម្ដីរបស់ប្រជាពលរដ្ឋបានប្រាប់អ្នកសារព័ត៌មានយើងថា÷ដីដែលនៅតាមបណ្ដោយផ្លូវជាតិលេខ 52 និងអ្នកតាទាំង ដែលស្ថិតនៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ។



ត្រូវបានលោកអភិបាលស្រុកនិងអភិបាលស្រុករង លោកមេឃុំនិងស្មៀន ឃុបឃិតគ្នាពុះច្រៀកលក់យ៉ាងរំភើយ ជ្រោកក្រោមលេះបន្លាស់ទីពីទឹកមករស់នៅលើគោក សូម្បីតែដីរបស់លោកមេភូមិ ក៏ត្រូវបានលោកអភិបាលស្រុកទាំង០៣រំលោភយកដែរ? 

១.លោក យឹម សារិន តួនាទីអភិបាលស្រុក

២.លោក ផល សុភាព តួនាទីអភិបាលរង

៣.លោក ប៉ាត សាវ៉ាន តួនាទីអភិបាលរង

៤.លោក សាំង គឹមស៊ន តួនាទី មេឃុំ

៥.ឃុំ ចាន់រី តួនាទីស្មៀន ប្រជាពលរដ្ឋតែងតែរអ៊ូររទាំជាមួយនឹងស្មៀនឃុំ មាន ចរិតនិងអាកប្បកិរិយាកាយវិការ សំដីមិនសមរម្យទៅលើបងប្អូនប្រជាពលរដ្ឋ។



ខណៈដែលប្រជាពលរដ្ឋរាល់ថ្ងៃពុំទាន់បានទទួលដីសម្បទានសង្គមកិច្ចរបស់រាជរដ្ឋាភិបាលគ្រប់គ្នានៅឡើយ ឆ្លៀតឱកាសកន្ទេលធំបន្លំដេក លោកអភិបាលស្រុកនិងបក្ខពួក បានបន្តលក់ដីជាបន្តបន្ទាប់ ហាក់បីដូចជាមិនញញឹមនិងច្បាប់បន្តិចសោះឡើយ ចែកគ្នាធ្វើមានធ្វើបានដោយពុំគិតគូពីសុខទុក្ខប្រជាពលរដ្ឋសោះឡើយ។



ប្រជាពលរដ្ឋដែលរស់នៅភូមិឆ្នុកទ្រូទទូចស្នើសុំ លោក ស៊ុន សុវណ្ណារិទ្ធ ដែលជាគណៈនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ទើបតែទទួលតំណែងថ្មីៗ ចុះស៊ើបអង្កេតពីបញ្ហានេះផងដោយក្ដីអនុគ្រោះ៕



ប្រជាពលរដ្ឋ ស្នើសុំ ឯកឧត្តម ឱម យ៉ិនទៀង     ទេសរដ្ឋមន្ត្រី និងជាប្រធាន អង្គភាពប្រឆាំង អំពើ ពុករលួយ មេត្តា ចាត់មន្ត្រីជំនាញ ស៉ើបអង្កេតរឿងនេះផង

ក្រុមការងារអ្នកសារព័ត៌មានយើង ការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការ សូមអរគុណ៕

#ដោយតាខ្មៅ!!!!!!













No comments