ទីតាំងលេងអាប៉ោងដុះស្លែ មួយកន្លែងកំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងអនាធិបតេយ្យ សមត្ថកិច្ចចុះពិនិត្យនិងបង្ក្រាបផងចៀសវាងការរិះគន់ពីប្រជាពលរដ្ឋអសមត្ថភាពក្នុងការចុះបង្ក្រាប...
ទីតាំងលេងអាប៉ោងដុះស្លែ មួយកន្លែងកំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងអនាធិបតេយ្យ សមត្ថកិច្ចចុះពិនិត្យនិងបង្ក្រាបផង ចៀសវាងការរិះគន់ពីប្រជាពលរដ្ឋអសមត្ថភាពក្នុងការចុះបង្ក្រាប...
............................................................................
ភ្នំពេញ៖ខណ្ឌទួលគោក ចេញផ្សាយថ្ងៃទី០៩.០៧.២០២១ប្រជាពលរដ្ឋបានប្រាប់អ្នកសារព័ត៌មានថា ទីតាំងល្បែងស៊ីសងខុសច្បាប់ (អាប៉ោង) មួយកន្លែងស្ថិតក្នុងភូមិ១០ នៅក្នុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក កំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងអនាធិបតេយ្យ ខណៈអាជ្ញាធរមានសមត្ថកិច្ចមិនទាន់មានចំណាត់ការបង្ក្រាប។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ប្រមូលផ្តុំគ្នាលេងជារៀងរាល់ថ្ងៃ គឺចាប់ពីម៉ោង៨-៩ព្រឹក រហូតដល់ម៉ោង ៥-៦ល្ងាច និងមានមនុស្ស ក្មេងចាស់ ប្រុសស្រី តែងតែចូលទៅលេងនៅទីតាំងនោះ ជាប្រចាំ ដោយមានអ្នកខ្លះចាញ់រហូតដល់ បោសក្ដិចខោវទៅដល់ផ្ទះអស់លុយរលីងរករឿងវ៉ៃប្រពន្ធកូន។
ប្រជាពលរដ្ឋបង្ហើបប្រាប់បន្តថាទីតាំងដុះស្លែខាងលើនេះ តែងតែរៀបចំ គ្រឿងដង្វាយ សែនជូន ម្ចាស់ទឹក ម្ចាស់ដី ជារៀងរាល់ថ្ងៃសីល ដើម្បីឲ្យសុខសប្បាយ និងមានភាពកក់ក្តៅ ចំពោះជនញៀនល្បែងទាំងនោះ។
ពាក់ព័ន្ធទៅនិងករណីខាងលើប្រជាពលរដ្ឋជាច្រើនសុំសំណូមពរដល់លោកវីរៈសេនីយ៍ឯក សុខ ហេង អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក សូមមេត្តាមានវិធានការបង្ក្រាបទប់ស្កាត់ ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើផងទាន! ជៀសវាងមានការរិះគន់ពីមហាជនអសកម្មនិងអសមត្ថភាពការចុះបង្ក្រាបល្បែងស៊ីសង។
ជុំវិញការចុះផ្សាយបទល្មើសល្បែងស៊ីសងខាងលើ អង្គភាពរស្មីក្រុងតាខ្មៅ រងចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។ 0967117744.017279124
#ដោយតាខ្មៅ!!!!!
No comments